Daily activities of PPIU-KP Team on 25th April 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 26th April 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤
១.
មន្រ្ដីអង្គភាពអនុវត្តគម្រោង PPIU/KP នៃគម្រោង CFAVC ចំនួន ០១នាក់ និងមន្រ្ដីរបស់មន្ទីរសហការជាមួយគម្រោងចំនួន ០២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកគ្រូបង្គោលស្ដីពី
"ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែ" នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) ដែលដឹកនាំនិងសម្របសម្រួលដោយ លោក សេង ទុយ
ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទ និងលោក សេង សាវ៉ាត ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម (IA-GDA)
វគ្គបណ្ដុះបណ្ដាលរំលឹកគ្រូបង្គោលវណធ្វើនៅផ្ទះសំណាក់ខេមរា
ខេត្តកំពត មានរយៈពេលពីរថ្ងៃ (ថ្ងៃទី២៤-២៥ ខែ មេសា ឆ្នាំ២០២៤) ដែលមានសិក្ខាកាមចូលរួមមកពីខេត្តគោលដៅគម្រោងទាំង
៤ខេត្ត (ខេត្តកំពត ត្បូងឃ្មុំ
កំពង់ចាម និងតាកែវ) ដោយមានអ្នកចូលរួមសរុបចំនួន ២៦នាក់/ស្រី
០៥នាក់។
២. មន្ត្រីអង្គភាពអនុវត្តគម្រោង PPIU/KP នៃគម្រោង CFAVC ខេត្តកំពត បានចុះសម្របសម្រួលវគ្គបណ្តះបណ្តាលកសិករស្តីពី “ការអនុវត្តការគ្រប់គ្រងលើដំណាំស្រូវ (BMP-Rice)” ដែលរៀបចំសម្របសម្រួលដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅសហគមន៍កសិកម្មពោធិ៍ជុំមានជ័យ ស្ថិតនៅភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត មានរយៈពេល ២ថ្ងៃ (ថ្ងៃទី ២៥ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤) វគ្គបណ្តះបណ្តាលនេះមានកសិករចូលរួមសរុបចំនួន ២៥នាក់។