Daily activities of PPIU-TK team on 24th April 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 24th April 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

១. លោកស្រី កែប សុកន  អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្ត្រីការិយាល័យ និងលោកស្រី ឃឹម  រតនា មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និងជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះផ្តល់បច្ចេកទេដាំដុះបន្លែធននឹងការប្រែប្រួលអាកាសធាតុនិងផ្តល់បច្ចេកទេសថែទាំជីកំប៉ុស្តិ៍ឱ្យមានគុណភាពល្អ។ ស្ថានភាពបន្លែបង្ហាញមានការលូតលាស់យឺត  រួញស្លឹក (កំដៅខ្លាំង) នៅភូមិតាសូរ ឃុំឧត្តមសុរិយា  ស្រុកត្រាំកក់។

២. មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) ចំនួន ០៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកគ្រូបង្គោលស្តីពី ការកៀរពង្រាបដីស្រែដោយប្រើប្រព័ន្ធឡាហ៊្សែរ ដែលដឹកនាំសម្របសម្រួលដោយ លោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម។ វគ្គបណ្តាលនេះធ្វើនៅទីរួមខេត្តកំពត។