Daily activities of PPIU-TK team on 23rd April 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 23rd
April 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៣
ខែមេសា ឆ្នាំ២០២៤
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU-TK បានចូលរួមកិច្ចប្រជុំលើការងារគ្រប់គ្រងរដ្ឋបាល
និងហិរញ្ញវត្ថុ ដឹកនាំអង្គប្រជុំដោយលោក អ៊ុំ សាវី
ប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ កិច្ចប្រជុំនេះធ្វើនៅអង្គភាពគ្រប់គ្រងគម្រោង PMU នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) រួមជាមួយទីប្រឹក្សាបច្ចេកទេស CS1 បានចុះត្រួតពិនិត្យសុពលភាពសំណង់ឃ្លាំងស្តុកស្រូវពូជ និងចំណីរយៈពេល ១ឆ្នាំ បានចំនួន ៤សហគមន៍កសិកម្ម (១. សហគមន៍កសិកម្មកសិកម្ម សំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ២. សហគមន៍កសិកម្ម ពន្លឺសរីរាង្គ ឃុំពេជសារ ស្រុកកោះអណ្តែត ៣. សហគមន៍កសិកម្ម គិរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគិរីវង់ និង ៤. សហគមន៍កសិកម្ម ភ្នំដិនសែនសុខ ឃុំភ្នំដិន ស្រុកគិរីវង់)។