Daily activities of PPIU-TK team on 22nd April 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 22nd April 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៤

១. លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ០៣រូប ​បានចូលរួមកម្មវិធីវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី ​ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” ដែលដឹកនាំសម្របសម្រួលដោយ លោក ជូ ចំរើន ប្រធានការិយាល័យ​ប្រព័ន្ធដំណាំស្រូវនៃនាយកកដ្ឌានដំណាំស្រូវ នៃអគ្គនាយកដ្ឌានកសិកម្ម (IA-GDA)​។ វគ្គបណ្តាលនេះ ធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន រួមជាមួយទីប្រឹក្សាបច្ចេកទេស CS1 បានចុះត្រួតពិនិត្យសុពលភាពសំណង់រយៈពេល ១ឆ្នាំ នៃឃ្លាំងស្តុកស្រូវពូជ និងស្រូវចំណី បានចំនួន ៤សហគមន៍កសិកម្ម (១. សហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ២. សហគមន៍កសិកម្មសាមគ្គីខ្ពបស្វាយ ស្ថិតក្នុងឃុំត្រពាំងក្រញូង  ៣. សហគមន៍កសិកម្មដំរីរមៀល ឃុំត្រពាំងធំខាងត្បូង និង ៤. សហគមន៍កសិកម្មសុខភាពយើង ឃុំអង្គតាសោម ស្រុកត្រាំកក់។