Daily activities of PPIU-TK team on 19th April 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 19th April 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២៤

១. មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើផ្ទាំងរូបភាពសម្រាប់បណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និង​ការទទួលបានហិរញ្ញប្បទានបៃតង តាមអនឡាញ (Zoom)

២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) រួមនឹងលោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS1 លោក ហេង សុផាត ទីប្រឹក្សាបច្ចេកទេស CS2 និងមន្រ្តីភ្នាក់ងារអង្គភាពអុវត្តគម្រោង (IA-GDA) បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្សែក្រោមអនុគម្រោងនៃគម្រោង CFAVC។ ដែលជាលទ្ធផលទទួលបានមានដូចខាងក្រោម៖

- បានផ្តល់បញ្ជីឈ្មោះក្បាលដីស្រែរបស់សមាជិកដែលត្រូវជ្រើសរើសកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្សែរដែលបានយកទឹកស្រោចស្រពពីប្រពន្ធ័ធារាសាស្ត្រទំនប់់ព្រៃរំដេង ស្ថិតនៅសហគមន៍កសិកម្មគីរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគីរីវង់

- បានផ្តល់បញ្ជីឈ្មោះក្បាលដីស្រែបន្ថែមរបស់សមាជិកដែលបានជ្រើសរើសសម្រាប់កៀរពង្រាបដី ដែលយកទឹកស្រោចស្រពតាមប្រព័ន្ធធារាស្ត្រ ប្រឡាយលេខ ៤២ ស្ថិតនៅក្នុងសហគមន៍កសិកម្មសំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុក កោះអណ្ដែត។