Daily activities of PPIU-TK team on 8th April 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 8th
April 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី0៨ ខែមេសា ឆ្នាំ២០២៤
១.
លោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកស្រី
ផន បុល មន្រ្តីការិយាល័យផ្សព្វផ្សាយ
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC)
និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ និងអ្នកផ្សព្វផ្សាយ
សរុបចំនួន ១៦នាក់/ស្រី ០៤នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី
“ការបញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្នន័យឡជីវឧស្ម័ន
និងរោងជីកំប៉ុស្ដិ៍” ដែលដឹកនាំសម្របសម្រួលដោ លោកបណ្ឌិត សួន
សុធឿន ជាភ្នាក់ងារអនុវត្តគម្រោង (IA-GDAHP)
ព្រមទាំងមានការចូលរួមពីលោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សាគម្រោង CS2 ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះ
ធ្វើនៅសណ្ឋាគារសង្គហមិត្ដ ខេត្តកែប។
២. លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) រួមជាមួយលោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោក សោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកសិកម្មវៃឆ្លាតធននឹងអាកាសធាតុ” ដែលដឹកនាំសម្របសម្រួលដោយលោក ជូ ចំរើន ប្រធានការិយាល័យដំណាំស្រូវនៃនៃអគ្គនាយកដ្ឌានកសិកម្ម និងជាភ្នាក់ងារអនុវត្តគម្រោង (IA-GDA)។ វគ្គបំណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។