Daily activities of PPIU-KP Team on 28th March 2024, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 28th March 2024 (គម្រោង CFAVC-PDAFF កំពត)

សកម្មភាពថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២៤

១. មន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-KP ខេត្តកំពត បានរួមដំណើរជាមួយ លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរង និងជានាយកគម្រោង CFAVC និងសហការី មន្រ្តីភ្នាក់ងារអនុវត្តគម្រោង IA-GDA ទីប្រឹក្សាបច្ចេកទេស CS1 (វិស្វករ) បានចុះត្រួតពិនិត្យការធានាសុពលភាពរយៈ​ពេល ០១ឆ្នាំ​ ក្នុងការសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ បានចំនួន ៥​សហគមន៍កសិកម្ម (១. សហគមន៍កសិកម្មរួបរួមសាមគ្គីរុងរឿង ២. សហគមន៍កសិកម្មទឹកក្រហមអភិវឌ្ឍន៍រីកចម្រើន ៣. សហគមន៍កសិកម្មស្វាយផ្អែមចម្រើនផល ៤. សហគមន៍កសិកម្មពន្លឺកសិករស្រុកឈូក និង​ ៥. សហគមន៍កសិកម្ម សាមគ្គីចម្រើនជ័យព្រៃយ៉ាវ)។

២. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/KP នៃគម្រោង CFAVC  ខេត្តកំពត បានចុះសម្របសម្រួលវគ្គបណ្តះបណ្តាល​កសិករស្តីពី "បច្ចេកទេសផលិកម្មគ្រាប់ពូជស្រូវនិងចេះតាមដានសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព្ធ័នធារាសាស្រ្ត" របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា​ (CARDI) នៅសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្ត ស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលដឹកនាំសម្របសម្រួលដោយ លោក ស៊ាង ឡៃហេង ភ្នាក់ងារអនុវត្តគម្រោង ខ.ផ.ភ នៃ CARDI មានរយៈពេល ០២ថ្ងៃ  (ថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០២៤) មានអ្នកចូលរួមសរុបចំនួន ២៩នាក់/ស្រី ១២នាក់។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/KP នៃគម្រោង CFAVC ខេត្តកំពត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំស្រូវសម្រាប់ខេត្តកំពត នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប មានរយៈពេល ២ថ្ងៃ (ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤) ដែលដឹកនាំសម្របសម្រួលដោយ លោក អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង ខ.ផ.ភ ដោយមានសមាសភាពចូលរួមសរុបមានចំនួន ៣៣រូប/ស្រី ១០រូប ដែលក្នុងនោះមាន (១. មន្ត្រីអនុវត្តគម្រោងចំនួន ២រូប ២. -តំណាងសហគមន៍កសិកម្មចំនួន ១៨រូប ៣. កសិករដាំដំណាំស្រូវចំនួន ៨រូប និង ៤. អ្នកប្រមូលទិញស្រូវចំនួន ៥រូប)។

៤. មន្រ្តីអង្គភាពអនុវត្តអង្គភាព PPIU/KP នៃគម្រោង CFAVC ខេត្តកំពត បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី "ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗនិងការអនុវត្តបច្ចេកទេសកសិកម្ម" សម្រាប់ខេត្តកំពត នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប មានរយៈពេល ២ថ្ងៃ (ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤) ដែលដឹកនាំសម្របសម្រួលដោយ លោក ឡុង សូណា  ទីប្រឹក្សា CS2 (ហិរញ្ញប្បទានបៃតងថ្នាក់ជាតិ) ដោយមានសមាសភាពចូលរួមសរុប ៣៣នាក់ ស្រី ១៥នាក់ ដែលក្នុងនោះមាន (១. មន្ត្រីអនុវត្តគម្រោងចំនួន ០២នាក់ ២. តំណាងសហគមន៍កសិកម្មចំនួន ០៦នាក់ ៣. អ្នកផ្សព្វផ្សាយ ១២នាក់ និង ៤. កសិករគំរូ ១៣ នាក់)។