Daily activities of PPIU-TK team on 27th March 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 28th March 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២៤

១.​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ មានប្រារព្ធពិធី ចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា លើដំណាំ «ស្រូវ» “ រវាងសហគមន៍កសិកម្ម និងសហគ្រាសកែច្នៃ (សហគ្រាស សុខ កែវ) និងសហគមន៍កសិកម្ម

ក្រោយអធិបតីភាព លោកបណ្ឌិត ឆោម សំសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (Climate-Friendly Agribusiness Value Chain Sectors Project) និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីលោកទីប្រឹក្សាផ្នែកភាពជាដៃគូវិស័យរដ្ឋនិងឯកជន (PPP) និងអ្នកពាក់ពន្ធ័ សរុបមានអ្នកចូលរួមចំនួន ៥៦នាក់/ស្រី ២១នាក់។ គួរអោយកត់សំគាល់ដែរថា ការចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្វសន្យានេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៩ មកម៉្លេះ។ មកដល់ពេលនេះសរុបមាន ១១៧កិច្ចសន្យា ត្រូវបានចុះ និងកំពុងដំណើរការសរុបមានចំនួន ៥៨កិច្ចសន្យា ដោយឡែកក្នុងឆ្នាំ២០២៤ នេះកិច្ចសន្យាចំនួនសរុបមានចំនួន ២៥ កិច្ចសន្យា បានធ្វើការចុះកិច្ចសន្យា។

២. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន ​(CFAVC)​ ចំនួន​ ០២នាក់/ស្រី​ ០១នាក់​ បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយអ្នកពាក់ពន្ធ័ស្តីពី ការរៀបចំបទដ្ឋានស្តង់ដារនៃការអនុវត្តន៏កសិកម្មល្អកម្ពុជាលើដំណាំស្វាយ ដែលដឹកនាំសម្របសម្រួលដោយ លោក អ៊ុច  សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ​ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម​ ព្រម​ទាំងបាន​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ខេត្ត​គោល​ដៅ​គម្រោង CFAVC ទាំង​ ០៤ខេត្ត​ រួម​មាន​ខេត្ត​តាកែវ​ ខេត្ត​កំពត​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​ត្បូង​ឃ្មុំ​។ កិច្ច​ប្រជុំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សង្គហមិត្ដ​ខេត្ត​កែប​។

៣. លោក​ សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តថ្នាក់ខេត្ដ ​PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានអមដំណើរ លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរង និងជានាយកគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន ​(CFAVC) រួមជាមួយមន្រ្តីភ្នាក់ងារអនុវត្តគម្រោង IA-GDA, ទីប្រឹក្សាបច្ចេកទេស CS1 (វិស្វករ) និងទីប្រឹក្សាបច្ចេកទេស PPP (CS2) បានចុះត្រួតពិនិត្យបញ្ចប់សុពលភាពរយៈ​ ០១ឆ្នាំ​ ក្នុងការសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ (ស្រូវពូជ​ និងស្រូវចញណី)​ បានចំនួន ០២​សហគមន៍កសិកម្មដែលមានទីតាំងដូចខាងក្រោម៖

­    សហគមន៍កសិកម្មកសិកម្ម ជើងគួនជោគជ័យ ឃុំជើងគួន ស្រុកសំរោង

­    សហគមន៍កសិកម្ម  មរតករុងរឿង​ ឃុំប្រាំបីមុំ ស្រុកទ្រាំង ។

៤. លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្មជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានចូលរួមកិច្ចប្រជុំស្ដីពី គោលការណ៏ណែនាំបច្ចេកទេសកសិកម្មវៃឆ្លាតនិងអាកាសធាតុលើដំណាំស្រូវ ដែលដឹកនាំសម្របសម្រួលដោយ លោក ជូ ចម្រើន ប្រធានការិយាល័យប្រព័ន្ធកសិកម្មដំណាំស្រូវ និងលោក ភួង ដារ៉ា ទីប្រឹក្សា CS2។  កិច្ចប្រជុំនេះធ្វើ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប។