Daily activities of PPIU-KP Team on 27th March 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 27th March 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី២៧
ខែមីនា ឆ្នាំ២០២៤
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងPPIU-KP នៃគម្រោង CFAVC
ចំនួន ០១រូប និងតំណាងសហគមន៍កសិកម្មចំនួន ០២រូប បានចូលរួមក្នុងកម្មវិធីប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធស្ដីពី
"ការរៀបចំគោលការណ៍ណែនាំបច្ចេកទេសវៃឆ្លាតលើដំណាំស្រូវ"
នៅសណ្ឋាគារសង្គហមិត្ត ទីរួមខេត្តកែប។ កម្មវិធីប្រជុំពិភាក្សានេះរៀបចំដោយភ្នាក់ងារអនុវត្តគម្រោង
(ខ.ផ.ភ) នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការដឹកនាំ សម្របសម្រួលដោយ លោក
ជូ ចំរើន ប្រធានការិយាល័យ ប្រព័ន្ធកសិកម្មដំណាំស្រូវជាមូលដ្ឋាន
និងជាមន្រ្ដីភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្មមានរយៈពេល ០២ថ្ងៃ (ថ្ងៃទី២៧-២៨
ខែមីនា ឆ្នាំ២០២៤) ដោយមានអ្នកចូលរួមមកពីខេត្តគោលដៅរបស់គម្រោង CFAVC
ទាំងបួនខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ២១នាក់/ស្រី ០៣នាក់។
២. មន្ដ្រីអង្គភាពអនុវត្តគម្រោង PPIU-KP នៃគម្រោង CFAVC ខេត្តកំពត បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាមួយអ្នកពាក់ព័ន្ធស្ដីពី "ការរៀបចំស្ដង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជាលើដំណាំស្វាយ" នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ដែលរៀបចំដោយភ្នាក់ងារអនុវត្តគម្រោង (ខ.ផ.ភ) នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការណ៍ជាមួយ លោក ភួង តារា ជាអនុប្រធានទីប្រឹក្សា CS2 នៃគម្រោង CFAVC មានរយៈពេល ០២ថ្ងៃ (ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៤) ដោយមានអ្នកចូលរួមមានមកពី ៤ខេត្ត គោលដៅរបស់គម្រោង CFAVC និងមានអ្នកចូលរួមសរុបចំនួន ២៨នាក់/ស្រី០៤នាក់។