Daily activities of PPIU-TK team on 20th March 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 20th
March 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២០
ខែមីនា ឆ្នាំ២០២៤
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK បានចូលរួមប្រជុំប្រមូលព័ត៌មានផ្សេងៗពាក់ពន្ធ័គម្រោងនិងតម្រូវការបណ្តុះបណ្តាលដល់
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK ជាមួយលោកទីប្រឹក្សាគម្រោង
CS2។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក សុខ រេត
មន្ត្រីការិយាល័យកសិឧស្សាហកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការប្រតិបត្តិ
និងការថែទាំប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក” ដែលដឹកនាំសម្របសម្រួលដោយ
លោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក
សេង សាវ៉ាត ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងជាមន្ត្រីភ្នាក់ងារអនុវត្តគម្រោង CFAVC វគ្គបណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារអាលីសវីឡា
ខេត្តតាកែវ។
៣.
លោក ញ៉ិប សុខុម
អនុប្រធានការិយាល័យនីតិកម្មកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “គោលការណ៏ណែនាំវិធីសាស្រ្តវិភាគគុណភាពជីកសិកម្មសរីរាង្គ” ដែលដឹកនាំសម្របសម្រួលដោយ លោក ម៉ាក់ ចាន់រតនា
អនុប្រធាននាយកដ្ឋានពូជដំណាំ និងលោក ភួង ដារ៉ា ទីប្រឹក្សាគម្រោង CS2។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។
៤. លោកស្រី ផន បុល មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) រួមនឹងតំណាងសហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការរៀបចំសៀវភៅមគ្គទេសក៍ និងការចុះបញ្ជី ISO17025” ដែលដឹកនាំសម្របសម្រួលដោយ លោក យ៉ាង សុហេង អនុប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត យឿន សេរីវ័ទ្ធ ទីប្រឹក្សាបច្ចេកទេស ISO។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។