Daily activities of PPIU-KP Team on 20th March 2024, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 20th March 2024 (គម្រោង CFAVC-PDAFF កំពត)

សកម្មភាពថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៤

១. មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំសៀវភៅមគ្គទេសក៍និងការ ចុះបញ្ជី ISO 17025” ដែលមានរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២០ - ២១ ខែមីនា ឆ្នាំ២០២៤) នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ដែលដឹកនាំនិងសម្របសម្រួលដោយ លោកយ៉ាង សុខហេង  អនុប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ១៩រូប/ស្រី ៨រូប។ គោលបំណងនៃសិក្ខាសាលានេះគឺ ប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យនិងកែសម្រួលឱ្យបានត្រឹមត្រូវ ដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយ មុនពេលពិនិត្យនិងសម្រេចដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម សម្រាប់ការផ្សព្វផ្សាយបន្ត។

២. មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី គោលការណ៍ណែនាំវិធីសាស្ត្រវិភាគគុណភាពជីសរីរាង្គ របស់គម្រោង CFAVC នៅខេត្តកែប រៀបចំដោយនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមការសម្របសម្រួលដោយ លោកភួង តារា ជាអនុប្រធានទីប្រឹក្សា CS2 នៃគម្រោង CFAVC។ សិក្ខាសាលាពិគ្រោះយោបល់នេះមានអ្នកចូលរួមសរុបចំនួន ១៩នាក់/ស្រីចំនួន ០៧នាក់។ មាតិកាសំខាន់ៗនៃសិក្ខាសាលាពិគ្រោះយោបល់នេះមាន (១- ជីសរីរាង្គ ២- សេចក្តីផ្តើម ៣- គោលបំណង ៤- វិធានអនុវត្តល្អសម្រាប់មន្ទីរពិសោធន៍(GLP) ៥- បច្ចេកទេសយក និងរៀបចំសំណាកជីសរីរាង្គ ៦- នីតិវិធី វិភាគគុណភាពជីសរីរាង្គ និង ៧- លក្ខខណ្ឌតម្រូវគុណភាពជីសរីរាង្គ)។