Daily activities of PPIU-KP Team on 19th March 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 19th March 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី១៩
ខែមីនា ឆ្នាំ២០២៤ មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត
បានចូលរួមសិក្ខាសាលាស្តីពី “និតិវិធីបញ្ជី និងវិធីបញ្ជាក់គុណភាពពូជដំណាំដល់
អ្នកពាក់ព័ន្ធ និងវិស័យពូជដំណាំ” មានរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១៩- ២០ ខែមីនា ឆ្នាំ២០២៤)
នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។ សិក្ខាសាលានេះ ដឹកនាំ និងសម្របសម្រួលដោយ លោក ភួង
ដារ៉ា អនុប្រធាន CS2 និងលោក ម៉ាក់ ចាន់រតនា
អនុប្រធាននាយកដ្ឋាន ពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលអ្នកចូលរួមសរុបចំនួន ៤១រូប/ស្រី
១០រូប។ គោលបំណងនៃសិក្ខាសាលានេះគឺប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធដើម្បីពិនិត្យនិងកែសម្រួលឱ្យបានត្រឹមត្រូវ
ដើម្បីរៀបចំសេចក្តីព្រាងទុកចុងក្រោយ មុនពេលពិនិត្យនិងសម្រេចដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម
និងប្រើប្រាស់ជាឯកសារសម្រាប់អនុវត្តនិងការផ្សព្វផ្សាយបន្ត។