Daily activities of PPIU-KP Team on 14th March 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 14th March 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី១៤
ខែមីនា ឆ្នាំ២០២៤
១.
មន្ដ្រីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើដំណើរការរៀបចំសៀវភៅណែនាំ
"បច្ចេកទេសជាលិកាវប្បកម្មដំឡូងមី" នៅសណ្ឋាគារសង្គហមិត្ត ទីរួមខេត្តកែប
ដែលរៀបចំដោយភ្នាក់ងារអនុវត្តគម្រោង (ខ.ផ.ភ) នៃអគ្គនាយកដ្ឋានកសិកម្ម
ដឹកនាំសម្របសម្រួលដោយ លោក យ៉ាង សុខហេង
អនុប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម ដោយមានអ្នកចូលរួមមកពីខេត្តគោលដៅគម្រោង CFAVC ទាំងបួនខេត្ត ដែលមានមានអ្នកចូលរួម សរុបចំនួន ៣០នាក់/ស្រី ១២នាក់។
២.
មន្ត្រីអង្គភាពអនុវត្តគម្រោង CFAVC ថ្នាក់ខេត្តកំពត PPIU-KP បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “គោលការណ៍ណែនាំវិធីសាស្ត្រវិភាគគុណភាពជីកសិកម្ម
ជីជីវសាស្រ្ត” របស់គម្រោង CFAVC នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប រៀបចំដោយនាយកដ្ឋានការពារដំណាំអនាម័យ
និងភូតគាមអនាម័យ នៃអគ្គនាយកដ្ធានកសិកម្ម ក្រោមការដឹកនាំសម្របសម្រួលដោយ លោក នៅ រតនា
ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន២៤នាក់/ស្រីចំនួន ០៤នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះមានមាតិការសំខាន់ៗដូចខាងក្រោម៖
-
គោលបំណងវគ្គបណ្តុះបណ្តាល
-
លំនាំដើមនៃ ជីជីសាស្ត្រ
-
មន្ទីរពិសោធន៍វិភាគគុណភាពជីជីវសាស្ត្រ
-
វិធានការអនុវត្តល្អសម្រាប់មន្ទីរពិសោធន៍វិភាគមីក្រូសារពាង្គកាយ (GLMP)
-
បច្ចេកទេសយកនិងវៀចសំណាកជីជីវសាស្រ្ត
-
លក្ខខណ្ឌតម្រូវគុណភាពជីជីវសាស្រ្ត និង
-
នីតិវិធីវិភាគគុណភាព ជីជីវសាស្រ្ត។