Daily activities of PPIU-TK team on 12th March 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 12th March 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៤ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថានរួមជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង  IA-GDA PMU-MAFF និងទីប្រឹក្សាបច្ចេកទេស CS2 បានធ្វើការប្រជុំពិភាក្សាជាមួយអាជ្ញាធរភូមិ និងប្រធានគណៈកម្មាធិការសហគមន៍កសិកម្មហើយបានចុះពិនិត្យស្ថានភាពទីតាំងដីស្រែបន្ថែមដែលមានសក្តានុពលសម្រាប់សកម្មភាពគម្រោងស្តីពីការកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្ស៊ែក្រោមអនុគម្រោងនៃគម្រោង CFAVC បានចំនួនបីសហគមន៍កសិកម្ម ដែលមានទីតាំងដូចខាងក្រោម៖

១. សហគមន៍កសិកម្ម ស្តុកស្តម្ភ ឃុំតាំងយាប ស្រុកព្រៃកប្បាស (បានផ្តល់តារាងបញ្ជីឈ្មោះក្បាលដីនិមួយៗជូនមេភូមិ ដើម្បីចុះស្រង់ចំនួនក្បាលដីស្រែនិងបានពិភាក្សាជ្រើសរើសដីស្រែសម្រាប់គម្រោងកៀរបន្ថែមទៀត)។

២. សហគមន៍កសិកម្ម សំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត (បានពិភាក្សាជាមួយមេភូមិនិងគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីកំណត់ទីតាំងជ្រើសរើសដីស្រែរបស់សមាជិកគ្រោងកៀរបន្ថែមទៀត)។

៣. សហគមន៍កសិកម្ម គីរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគីរីវង់ (បានផ្ត់ល់តារាងបញ្ជីឈ្មោះក្បាលដីស្រែនីមួយៗរបស់សមាជិកជូនដល់មេភូមិដើម្បីឱ្យគាត់ស្រង់ក្បាលដីស្រែរបស់សមាជិកនិងបានពិភាក្សាជ្រើសរើសទីតាំងដីស្រែសម្រាប់គ្រោងកៀរបន្ថែមទៀត)។