Daily activities of PPIU-TK team on 10th March 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 10th
March 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ ស្ថិតនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ បានធ្វើមហាសន្និបាតស្ដីពី “សកម្មភាពការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤” ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអ្នកពាក់ពន្ធ័មួយចំនួន។ សហគមន៍មានមុខរបរសំខាន់ៗចំនួន ៣គឺ៖ មុខរបរឥណទាន (ប្រាក់បញ្ញើ និងឥណទានសាច់ប្រាក់) មុខរបរផ្គត់ផ្គង់ (ជំនួញជីកសិកម្ម និងប្រេងឥន្ធនៈ) និងមុខរបរសេវាកម្ម (សេវាកម្មភ្ជួររាស់)។ ក្នុងឆ្នាំ២០២៣ នេះ សហគមន៍ទទួលបានប្រាក់ចំណេញដុលសរុប ៦១,៣៧៨,០០០រៀល ដោយបែងចែកក្នុង ១ហ៊ុន ទទួលបាន ១,៨០០រៀល ចំណែកហ៊ុនសរុបមានចំនួន ២០,១៤៩។ នៅក្នុងឆ្នាំ២០២៤ សហគមន៍មានផែនការបង្កើនហ៊ុនបន្ថែមចំនួន ១,០០០ហ៊ុន និងពង្រីកមុខរបរជំនួញស្រូវពូជ ស្រូវចំណី។ គួរអោយកត់សំគាល់ដែរថា សហគមន៍ភ្នំដិនសែនសុខ ទទួលបានការគាំទ្រពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ដែលអនុវត្តគម្រោងដោយក្រសួងចំនួន ៣ (១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២. ក្រសួងអភិវឌ្ឍន៍ជនបទ និង ៣. ក្រសួងធនធានទឹក និងឧតុនិយម)។ ដោយមានតម្រូវការពីសហគមន៍ គម្រោងបានជួយគាំទ្រឃ្លាំងស្រូវចំណុះ ១០០តោន ដែលបច្ចុប្បន្នមានស្រូវពូជចំនួន ៣៦,៧តោន បានវេចខ្ចប់ស្តុកក្នុងឃ្លាំងដើម្បីលក់អោយវិស័យឯកជនក្នុងតម្លៃទីផ្សារ និងគ្រោងគាំទ្រប្រលាយទឹកចំនួន ០១ខ្សែ លាតសន្ធឹងលើឃុំចំនួនពីរគឺឃុំភ្នំដិននិងឃុំគិរីចុងកោះ មានប្រវែង ២៦៣០ម៉ែត្រ បានបញ្ចប់សិក្សាផលប៉ះពាល់។ ដើម្បីជួយបង្កើនភាពងាយស្រួលនិងពេលវេលាក្នុងការដឹកកសិផលពីសហគមន៍ទៅកាន់ទីផ្សារគម្រោងគ្រោងនឹងជួយសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែបន្ថែមជូនសហគមន៍នៅក្នុងដំណើរការគម្រោងក្នុងជំហ៊ាន២ នាពេលខាងមុខ។