Daily activities of PPIU-TK team on 06th March 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 06th
March 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី០៦
ខែមីនា ឆ្នាំ២០២៤
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ញ៉ិប សុខុម
អនុប្រធានការិយាល័យនីតិកម្មកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោង
PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានចូលរួមទស្សនកិច្ចសិក្សាស្តីពី “ការផ្លាស់ប្ដូរបទពិសោធន៍នៃប្រព័ន្ធកសិកម្មចម្រុះដោយយកជីឡជីវឧស្ម័ននិងជីកំប៉ុស្ដិ៍” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
ជាប្រធានភ្នាក់ងារអនុវត្តគម្រោង។ សិក្ខាសាលាធ្វើនៅសណ្ឌាគារសង្គហមិត្ត ខេត្តកែប។
២.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា
មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត
PPIU-TK
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ពូជដំណាំនិងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់” ក្រោមអធិបតីភាពបណ្ឌិត ម៉ាក់ ច័ន្ទរតនា អនុប្រធាននាយកដ្ឋានពូជដំណាំ។ សិក្ខាសាលាធ្វើឡើងនៅសណ្ឌាគារសង្គហមិត្ត
ខេត្តកែប។
៣. មន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន (CFAVC) ចំនួន០៣រូប បានចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពី “ការរៀបចំស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា លើដំណាំស្វាយ” ក្រោមអធិបតីភាពលោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។