Daily activities of PPIU-KP Team on 06th March 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 06th March 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី០៦
ខែមីនា ឆ្នាំ២០២៤
១.
មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត
បានចូលរួមសិក្ខាសាលាស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
ក្រោមច្បាប់គ្រប់គ្រងពូជដំណាំនិងសិទ្ធអ្នកបង្កាត់ពូជដំណាំ” ដែលមានរយៈពេល
២ថ្ងៃ (ចាប់ពីថ្ងៃទី០៦- ០៧ ខែមីនា ឆ្នាំ២០២៤) នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាព លោកនៅ ម៉ាក់ ចាន់រតនា
ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម អ្នកចូលរួមសរុបចំនួន ៣២រូប/ស្រី
៩រូប។ សិក្ខាសាលានេះគោលបំណងប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យនិងកែសម្រួលឱ្យបានត្រឹមត្រូវ
និងរៀបចំសេចក្តីព្រាងទុកចុងក្រោយ មុនពេលដាក់ជូនពិនិត្យនិងសម្រេចដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មសម្រាប់ការផ្សព្វផ្សាយបន្ត។
២. មន្ត្រីអង្គភាពអនុវត្តគម្រោង CFAVC
ខេត្តកំពត បានចូលរួមកិច្ចប្រជុំស្តីពី ”ស្តង់ដារនៃការអនុវត្តន៍កសិកម្មល្អលើដំណាំស្វាយ” របស់គម្រោង CFAVC នៅខេត្តកែប
ក្រោមអធិបតីភាពលោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យ
នៃអគ្គនាយកដ្ឋានកសិកម្ម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
មានអ្នកចូលរួមសរុបចំនួន ១៩ នាក់/ស្រីចំនួន ០៤នាក់
- បានការរៀបចំនិងពិនិត្យសេចក្តីព្រាងទុកចុងក្រោយ“សៀវភៅស្តីពីស្តង់ដារនៃការអនុវត្តន៍កសិកម្មល្អលើដំណាំស្វាយ”។