Daily activities of PPIU-TK team on 22nd February 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 22nd February 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

១. មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន ​(CFAVC) ចំនួន ២នាក់ បាន​ដឹក​នាំ​កសិករគម្រូ អ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ និងតំណាងសហគមន៍ សរុបមានចំនួន ២៨នាក់ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ដល់​កសិករ​គំរូ​និង​ទស្សនៈកិច្ចសិក្សា​ស្ដីពី ​ឡជីវឧស្ម័ន​និង​រោង​ជីកំប៉ុស្ដិ៍​ ក្រោម​អធិបតីភាព​លោក​ បណ្ឌិត​ សួន​ សុធឿន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ និងជាប្រធានភ្នាក់ងារអនុវតគម្រោង IA-GDAHP។ វគ្គ​បណ្តុះបណ្តាលនេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។

២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោកស្រី កែប សុកន  អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន(CFAVC) និងតំណាងសហគមន៏ឧត្តមសុរិយាចំនួន ០១នាក់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំវិធីសាស្ត្រវិភាគគុណភាពជីកសិកម្មសរីរាង្គ ដឹកនាំសម្របសម្រួលដោយលោក យ៉ាន សុខហេង អនុប្រធានមន្ទីរពិសោធន៏ជាតិកសិកម្មនិងលោក បណ្ឌិត ម៉ាក់ ចន្ទ័រតនា ទីប្រឹក្សាផ្នែកវិភាគជីកសិកម្មជីវសាស្ត្រនិងជីកសិកម្មសរីរាង្គ​។ សិក្ខាសាលា​នេះធ្វើ​នៅសណ្ឋាគារ​សង្គហមិត្ដ​ ខេត្តកែប។

៣. លោក​ស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) បានចូលរួមសិក្ខាសាលាថ្នាក់ស្តីពី ការរៀបចំសៀវភៅមគ្គទេសក៍ និងការចុះបញ្ជី ISO 17025 ដឹកនាំសម្របសម្រួលដោយលោក នៅ រតនា​ ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម។ សិក្ខាសាលា​ធ្វើ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្តកែប។