Daily activities of PPIU-KP Team on 22nd February 2024, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 22nd February 2024 (គម្រោង CFAVC-PDAFF កំពត)

សកម្មភាពថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

១. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-KP បានរួមដំណើរជាមួយមន្រ្តីភ្នាក់ងារអនុវត្តគម្រោង IA-GDA ទីប្រឹក្សា CS2 ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្ម និងសហការី ព្រមទាំងលោកមេភូមិបានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់កៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរនៃអនុគម្រោង CFAVC នៅសហគមន៍កសិករសាមគ្គីរុងរឿងបានចំនួនពីរទីតាំងដូចខាងក្រោម៖

- ទំនប់ទឹក៧៧ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី

- ទំនប់ទឹកស្ទឹងភេ ស្ថិតនៅភូមិពងទឹក ស្រុកជុំគិរី។

២. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-KP ចំនួន ពីររូប និងតំណាងសហគមន៍កសិកម្ម ចំនួន ០១រូប បានចូលរួមសិក្ខាសាលាស្តីពី គោលការណ៍ណែនាំពីវិធីសាស្ត្រវិភាគ គុណភាពជីកសិកម្មសរីរាង្គ ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហមិត្តគយ ទីរួមខេត្តកែប ដឹកនសម្របសម្រួលដោយ លោកបណ្ឌិត ម៉ាក់ ច័ន្ទរតនា ទីប្រឹក្សាជាតិជំនាញជីសរីរាង្ក និងជីកសិកម្មជីវសាស្រ្ដ, ក្រុម CS2 មានអ្នកចូលរួមពីភ្នាក់ងារអនុវត្តគម្រោង IA-GDA PPIU-MAFF, តំណាងសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធនៅក្នុងខេត្តគោលដៅទាំង៤ សរុបចំនួន ២៧រូប/ស្រី ១០រូប ក្នុងគោលបំណងប្រមូលធាតុចូលសំខាន់ៗ ពីអ្នកចូលរួមដើម្បីពិនិត្យ និងកែសម្រួលឱ្យបានត្រឹមត្រូវ នូវសេចក្តីព្រាងចុងក្រោយមុនដាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មសម្រេចរួចធ្វើការផ្សព្វផ្សាយបន្ត។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត ចំនួន ០២រូប តំណាងសហគមន៍កសិកម្មចំនួន ០៥រូប អ្នកផ្សព្វផ្សាយឡជីវឧស្ម័នចំនួន ០៦រូប និងកសិករគំរូចំនួន ១៩រូប បានចូលរួមវគ្គបណ្តុះបណ្តាលកសិករគំរូស្តីពីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍រយៈពេល ០២ថ្ងៃ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាព លោក បណ្ឌិត សួន សុធឿន  ប្រធានភ្នាក់ងារអនុវត្តគម្រោង ខ.ផ.ភ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

៤. មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំសៀវភៅមគ្គទេសក៍និងការ ចុះបញ្ជី ISO 17025” ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាព លោកនៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ១៨រូប/ស្រី ៦រូប ។ សិក្ខាសាលានេះ គោលបំណងប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលឱ្យបានត្រឹមត្រូវដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយ មុនពេលពិនិត្យនិងសម្រេចដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម សម្រាប់ការផ្សព្វផ្សាយបន្ត។