Daily activities of PPIU-TK team on 15th February 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 15th February 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

១. លោក​ លឹម ចាន់ណា ប្រធានការិល័យនីតិកម្មកសិកម្ម និង លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរបរិស្ថាន (CFAVC) និងតំណាងសហគមន៍កសិកម្មចំនួន ២រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី គោលការណ៍ណែនាំវិធីសាស្រ្តវិភាគគុណភាពជីកសិកម្មជីវសាស្រ្ដ​ ដែលសម្របសម្រួលដោយ លោក អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង CFAVC ។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគាររ៉ក់រ៉ូយាល់ និងរីស៊តខេត្តកែប។

២. ​លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ និង ​លោក​ សុខ​ រេត​ មន្ត្រី​ការិយាល័យ​កសិឧស្សាហកម្ម​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន​(CFAVC) និងតំណាងសហគមន៍កសិកម្មចំនួន ២រូប បាន​ចួលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​ដំណើរ​ការ​រៀបចំ​សៀវភៅ​ណែនាំ​ បច្ចេកទេស​ជាលិកា​វប្បកម្ម​ដំឡូង​មី​ ដែលដឹកនាំសម្របសម្រួលដោយ ​លោក​ នៅ​ រតនា​ ប្រធាន​មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​ ។ ​សិក្ខាសាលា​នេះ ធ្វើ​ឡើងនៅ​សណ្ឋាគារ​រ៉ក់​រូយ៉ាល់​និង​រីស៊ត​ខេត្ត​កែប​។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK និងអ្នកផ្សព្វផ្សាយឡជីឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ០២នាក់​/ស្រី​ ០២នាក់​ បានធ្វើការប្រជុំក្រុមតូចដើម្បីរកអតិថិជនជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចំនួន​ ០៤ប្រជុំ​ នៅក្នុងស្រុកត្រាំកក់ បានចំនួន ០៣ប្រជុំ​ និង​ស្រុក​ព្រៃ​កប្បាស​ បានចំនួន០១ប្រជុំ​ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- មានអ្នកចូលរួមប្រជុំសរុបចំនួន ៩៤នាក់/ស្រី ៥៦នាក់

- មានអ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ សរុបបានចំនួន ១៦នាក់​/ស្រី​ ១០នាក់ និង​

- មានអ្នកចាប់អារម្មណ៍ជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ សរុបមានចំនួន ១៣នាក់​/ស្រី​ ០៣នាក់​។