Daily activities of PPIU-KP Team on 15th February 2024, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 15th February 2024 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៤
១.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/KP នៃគម្រោង CFAVC បានចូលរួមសិក្ខាសាលាស្តីពី “គោលការណ៍ណែនាំពីវិធីសាស្ត្រវិភាគគុណភាពជីកសិកម្មជីវសាស្ត្រ”
នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ទីរួមខេត្តកែប សម្របសម្រួលដោយ លោក អ៊ុំ
សាវី ប្រធានគ្រប់គ្រងគម្រោង CFAVC ដោយមានអ្នកចូលរួមមកពីភ្នាក់ងារអនុវត្តគម្រោង
IA-GDA ទីប្រឹក្សា CS2 និងមន្រ្តីអង្គភាពអនុវត្តគម្រោង
(PPIU) នៅតាមបណ្តាខេត្តគោលដៅគម្រោងទាំង៤ តំណាងសហគមន៍កសិកម្ម
និងអ្នកពាក់ព័ន្ធសរុបមានចំនួន ៣០រូប/ស្រី ៦រូប។ សិក្ខាសាលានេះមានគោលបំណង ប្រមូលធាតុចូលសំខាន់ៗ
ពីអ្នកចូលរួមដើម្បីពិនិត្យនិងកែសម្រួលឱ្យបានត្រឹមត្រូវ នូវសេចក្តីព្រាង “គោលការណ៍ណែនាំពីវិធីសាស្ត្រវិភាគគុណភាពជីកសិកម្មជីវសាស្ត្រ”ចុងក្រោយមុនជាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មសម្រេចរួចធ្វើការផ្សព្វផ្សាយបន្ត។
២.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/KP បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី
"បច្ចេកទេសជាលិកាវប្បកម្មដំណាំដំឡូងមី" នៅសណ្ឋាគាររ៉ុករ៉ូយ៉ាល់ ខេត្តកែប
ដែលសម្របសម្រួលដោយ លោក នៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម
នៃអគ្គនាយកដ្ឋានកសិកម្ម, និងអ្នកចូលរួមមាន៖ ទីប្រឹក្សា CS2, លោកគ្រូ អ្នកគ្រូមកពីសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យបាត់ដំបង, មន្រ្តីអង្គភាពអនុវត្តគម្រោងនៅតាមបណ្តាខេត្តគោលដៅគម្រោងទាំង៤ខេត្ត
ព្រមទាំងសមាជិក សមាជិកាសហគមន៍កសិកម្មសំខាន់ៗផងដែរ។