Daily activities of PPIU-TK team on 8th February 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 8th February 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

១. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរៈបរិស្ថាន (CFAVC) ចំនួន ៤រូប​ រួមនឹងសហគមន៍កសិកម្មដែលមានសក្តានុពល​ ចំនួន ១៦នាក់ និងអ្នកផ្សព្វផ្សាយឃុំចំនួន ០៨នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី បច្ចេកទេស សាងសង់និងត្រួតពិនិត្យគុណភាពឡជីវឧស្ម័នក្រោមអធិបតីភាព លោកបណ្ឌិត សួន សុធឿន ភ្នាក់ងារអនុវត្តគម្រោងនៃ AI-GDAHP។ វគ្គបណ្តាលនេះធ្វើនៅសណ្ឋាគារភ្នំប្រុស​ ខេត្តកំពង់ចាម។ ពេលរសៀល សិក្ខាកាមទាំងអស់បានចុះសិក្សាអនុវត្តផ្ទាល់លើការពិនិត្យគុណភាពឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍។

២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន រួមជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគ​ម្រោ​ងIA-GDA PMU-MAFF និងទីប្រឹក្សាបច្ចេកទេស CS1 បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់សកម្មភាពគម្រោងកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្ស៊ែ ដែលទទួលបានលទ្ថផលដោយមានទីតាំងកំណត់ដូចខាងក្រោម៖

- ទំនប់អាងទឹកស្ទឹងស្លាគូ ដែលស្រោចស្រពតាមប្រពន្ធ័ប្រឡាយ នៅសហគមន៍កសិកម្មឧត្តមសុរិយា ឃុំឧត្តមសុរិយាស្រុក ត្រាំកក់ ខេត្តតាកែវ។

- ទំនប់អាងទឹកខ្ពកត្របែក តាមប្រព័ន្ធប្រឡាយមេ នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

៣. អ្នកផ្សព្វផ្សាយឡជីឧស្ម័ននិងរោងជីកំប៉ុស្តិ៍ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីរកអតិថិជនជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ នៅក្នុងស្រុកត្រាំកក់ បានចំនួន ០១ប្រជុំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- មានអ្នកចូលរួមប្រជុំសរុប ២៣នាក់/ស្រី ៨នាក់

- មានអ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ សរុបចំនួន ០៣នាក់ និង

- មានអ្នកចាប់អារម្មណ៍ជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ សរុបចំនួន ០៤នាក់។