Daily activities of PPIU-TK team on 6th February 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 6th
February 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៦
ខែកុម្ភៈ ឆ្នាំ២០២៤
១.
អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC សហការជាមួយការិយាល័យកសិឧ្សាហកម្មខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយពីផលិតកម្មកសិកម្មតាមកិច្ចសន្យានិងបង្ហាញពីជំហ៊ាននៃការឆ្ពោះទៅរៀបចំកិច្ចសន្យារវាងសមាជិកសហគមន៍កសិកម្មនិងសហគមន៍កសិកម្ម
សហគមន៍កសិកម្ម និងវិស័យឯកជន ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត
ព្រមទាំងមានការចូលរួមពីលោកទីប្រឹក្សា CS2
លោកស្រីប្រធានការិយាល័យកសិឧស្សាហកម្មនិងសហការី និងសហគមន៍កសិកម្មគោលដៅគម្រោងទាំង
៣០។ កិច្ចប្រជុំនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានរួមជាមួយក្រុមការងារមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង
IA-GDA PMU-MAFF និងទីប្រឹក្សាបច្ចេកទេស CS2
បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងស្តីពីការកៀរពង្រាបដីស្រែដោយប្រពន្ធ័ឡាហ៊្សែរ
ក្រោមអនុគម្រោងនៃគម្រោង CFAVC ដែលមានទីតាំងដូចខាងក្រោម៖
-
ទំនប់អាងទឹកទួលរលកដែលស្រោចស្រព តាមប្រពន្ធ័ប្រឡាយ នៅសហគមន៍កសិកម្មស្តុកស្តម ឃុំតាំងយាប
ស្រុកព្រៃកប្បាស
-
ទំនប់អាងទឹកគោកកណ្តោល តាមប្រព័ន្ធប្រឡាយមេ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី
ក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត
-
បានផ្តល់បញ្ជីឈ្មោះក្បាលដីស្រែនីមួយៗរបស់សមាជិកសហគមន៍កសិកម្មក្នុងអនុគម្រោងប្រពន្ធ័ធារាសាស្រ្តេពោធិតាស៊ុយ ដើម្បីកៀរពង្រាបដីស្រែដោយប្រពន្ធ័ឡាហ៊្សែក្នុងសហគមន៍កសិកម្មកំពែងសុខសែនសំបូរ
ឃុំកំពែង ស្រុកគីរីវង់។
៣.
អ្នកផ្សព្វផ្សាយឡជីឧស្ម័ននិងរោងជីកំប៉ុស្តិ៍
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ៣នាក់/ស្រី
០១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីរកអតិថិជនជាវឡជីឧស្ម័ននិងរោងជីកំប៉ុស្តិ៍
នៅក្នុងស្រុកគិរីវង់ ត្រាំកក់ និងព្រៃកប្បាស ដោយទទូលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមប្រជុំសរុបចំនួន ១២៦នាក់/ស្រី ៦១នាក់
-
មានអ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍សរុបចំនួន ៨នាក់
- មានអ្នកចាប់អារម្មណ៍សរុបចំនួន ៣៦នាក់។