Daily activities of PPIU-TK team on 25th January 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 25th
January 2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៥
ខែមករា ឆ្នាំ២០២៤
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានដឹកនាំសិក្ខាកាមចូលរួមសិក្ខាសាលាស្ដីពី “ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកទេសបន្សុំាទៅនឹងអាកាសធាតុក្នុងការពិសោធន៍បង្ហាញ” ក្រោមអធិបតីភាព លោកបណ្ឌិត សួន សុធឿន
អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ជាភ្នាក់ងារអនុវត្តគម្រោង
IA-GDAHP។ សិក្ខាសាលានេះធ្វើនៅខេត្តកែប។
២.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC ចំនួន ០២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី
“វិធីសាស្រ្តត្រួតពិនិត្យនិងវាយតម្លៃគុណភាពនៃការសាងសង់ឡជីវឧស្ម័ន
និងរោងជីកំប៉ុស្តិ៍” សម្រាប់ខេត្តតាកែវ ក្រោមអធិបតីភាព លោក
អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅខេត្តកែប។ ហើយពេលរសៀលសិក្ខាកាមទាំងអស់បានចុះអនុវត្តផ្ទាល់ការត្រួតពិនិត្យគុណភាពការសាងសង់ឡជីវឧស្ម័ន
នៅសហគមន៍កសិកម្ម សែនហាន ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
៣.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC បានចុះបញ្ជាក់ឈ្មោះអតិថិជនដែលបានជាវឡជីវឧស្ម័ននិងរោងជីកំបុស្ដិ៍ បានចំនួន
៧គ្រួសារ នៅក្នុងស្រុកត្រាំកក់។