Daily activities of PPIU-TK team on 23rd January 2024, Takeo Province (TK)

សកម្មភាពថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

១. មន្រ្តីអនុវត្តគម្រោងអង្គភាពខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមជាមួយ លោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សា CS2 និងលោកទីប្រឹក្សាគម្រោងចំនួន ២រូប បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ព្រមទាំងការតម្លើងធ្នើបន្លែបង្ហាញជូនដល់កសិករគំរូដើម្បីធ្វើបង្ហាញ បានចំនួន ០៧គ្រួសារ នៅសហគមន៍កសិកម្មឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ជាលទ្ធផលឡជីវឧស្ម័នចំនួន ៧ឡ បានបញ្ចប់ការសាងសង់ និងធ្នើដាំបន្លែបង្ហាញចំនួន ០៤ធ្នើដាំបន្លែបង្ហាញក៍បានតម្លើងរួមទាំងគ្រោងដំបូលបានរួចរាល់ផងដែរ។

២. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានរួមជាមួយក្រុមការងារជាមួយលោក ជា កុសល ទីប្រឹក្សាបច្ចេកទេស PPP (CS2) លោក ទុយ ចំរើន មន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង IA-GDA និង PMU-MAFF បានចុះពិនិត្យមើលការធានាសុពលភាពនិងការជួសជុលឃ្លាំងស្តុកស្រូវពូជនិងស្រូវចំណីដែលសាងសង់ដោយក្រុមហ៊ុន KBH Construction Co.,LTD តាមសហគមន៏កសិកម្មចំនួនបួន (១. សហគមន៍កសិកម្ម ទួលព្រះវិហា ២. សហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ ៣. សហគមន៍កសិកម្ម សាមគ្គីមានជ័យ និង ៤. សហគមន៍កសិកម្ម សាមគ្គីខ្ពកស្វាយ)។

៣. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)​ចំនួន​ ០៣នាក់​/ស្រី​ ០៣នាក់​ បានចុះបញ្ជាក់ឈ្មោះអតិថិជនជាវឡជីវឧស្ម័ន​និងរោងជីកំប៉ុស្ដិ៍​​ នៅ​ក្នុង​ស្រុក​ទ្រាំង​និង​ស្រុក​ត្រាំកក់ បានចំនួន ១២គ្រួសារ។ ជាលទ្ធផលគាត់បានឈប់ជាវឡជីវឧស្ម័ន​និងរោងជីកំប៉ុស្ដិ៍វិញ ដោយសារបានលក់គោអស់។