Daily activities of PPIU-TK team on 16th January 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 16thJanuary
2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៦
ខែមករា ឆ្នាំ២០២៤
១.
អង្គភាពអនុវត្តគម្រោងខេត្ត (PPIU-TK) បានប្រជុំបង្ហាញលទ្ធផលវឌ្ឍនភាពការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៣
និងរៀបចំផែនការចុះបញ្ជាក់ជាមួយអតិថិជនជាអ្នកបានជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍កន្លងមកដើម្បីរៀបចំជាក្រុមៗសម្រាប់គ្រោងការសាងសង់របស់ក្រុមជាងនាពេលខាងមុខព្រមទាំងបានពិភាក្សាការងារផ្សេងៗដែលនៅសេសសល់។
កិច្ចប្រជុំនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត
ជាមន្រ្តីអង្គភាពអនុវត្តគម្រោង (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
រួមជាមួយក្រុមការងារ លោក សេង សាវ៉ាត និង លោក ទុយ ចំរើនមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង IA-GDA PMU-MAFF លោក សុផា សុវណ្ណារ៉េត
អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS1 និង លោក ហេង សុផាត
ទីប្រឹក្សាបច្ចេកទេស CS2 ព្រមទាំងសហការី
បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងបង្ហាញ “ការកៀរពង្រាបដីដោយប្រពន្ធ័ឡាហ៊្សែ” ជាដីស្រែស្ថិតនៅក្នុងតំបន់ស្រោចស្រពគោលដៅនៃប្រពន្ធ័ធារាសាស្ត្រដែលគាំទ្រដោយគម្រោង
CFAVC ចំនួនបីប្រពន្ធ័ធារាសាស្ត្រ មានដូចខាងក្រោម៖
-
ប្រពន្ធ័ធារាសាស្ត្រទំនប់់អាងទឹកពោធិតាស៊ុយ ស្ថិតនៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ
ឃុំកំពែង ស្រុកគីរីវង់
-
ប្រពន្ធ័ធារាសាស្រ្តប្រឡាយលេខ៩៥ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត និង
- ប្រពន្ធ័ធារាស្ត្រ ប្រឡាយលេខ ៤២ ស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុក កោះអណ្ដែត ខេត្តតាកែវ។