Daily activities of PPIU-TK team on 9th January 2024, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 9thJanuary
2024 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៩
ខែមករា ឆ្នាំ២០២៤
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តនិងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត
និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC បានចូលរួមប្រជុំដើម្បីបង្ហាញពីវឌ្ឍន៍ភាពការអនុវត្តគម្រោងដែលបានអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣
តាមផ្នែករបស់ទីប្រឹក្សាគម្រោង CS2 ធៀបនឹងក្របខ័ណ្ឌគ្រោងរបស់គម្រោង
(DMF) និងបង្ហាញពីផែនការអនុវត្តសកម្មភាពសម្រាប់អនុវត្តបន្តឆ្នាំ២០២៤។
ពេលរសៀល បានចុះតាមដាននិងពិនិត្យលើការអនុវត្តសកម្មនៃគម្រោងនៅសហគមន៍កសិកម្មឧត្តមសុរិយា
ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។
២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) រួមជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង ក្រុមការងារ IA-GDA និង PMU-MAFF បានចុះពិនិត្យវាយតម្លៃទីតាំងដីសម្រាប់សាងសង់លានហាលស្រូវពូជតាមសហគមន៍កសិកម្មបានចំនួន ០៤កន្លែង (១. សហគមន៍កសិកម្ម សែនសុខទឹកថ្លា ស្រុកបាទី ២. សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ស្រុក ព្រៃកប្បាស ៣. សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្រុកសំរោង និង ៤. សហគមន៍កសិកម្ម ស្ទឹងសា្លគូ ស្រុកសំរោង) ដែលសមស្របមានផ្ទៃដីអាចសាងសង់លានហាលស្រូវបាន។