Daily activities of PPIU-TK team on 4th January 2024, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 4thJanuary 2024 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤

១. ក្រុមការងារ PPIU-TK រួមជាមួយ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការដឹកនាំគម្រោង និងលោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងគម្រោង បានចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅតាមសហគមន៍កសិកម្មដែលបានគាំទ្រដោយគម្រោងរួមមាន ១. វឌ្ឍនភាពការសាងសង់ឃ្លាំងស្តុកស្រូវពូជ និងឃ្លាំងស្តុកស្រូវចំណី ២. វឌ្ឍនភាពការសាងសង់ផ្លូវ DBST ចំនួន ០៣ខ្សែ ដល់សហគមន៍កសិកម្ម ចំនួន ៣សហគមន៍ (១. សហគមន៍បក្សីរីករាយ ឃុំជាងទង ស្រុកត្រាំកក់ ២.​ សហគមន៍ត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ និង ៣. សហគមន៍សាមគ្គីត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់។ ជាលទ្ធផលចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងមាន៖ មានស្រូវពូជសរុបក្នុងឃ្លាំង ចំនួន ៥៤តោន និងផ្លួវក្រាលកៅស៊ូទើបចាប់ផ្តើមសាងសង់មានប្រវែងសរុបចំនួន ១៧,៥៥ គីឡូម៉ែត្រ។

២. លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល មន្រ្តីការិយាល័យ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះផ្តល់បច្ចេកទេសការប្រើប្រាស់ជី និងបច្ចេកទេសបន្សុតពូជលើស្រូវពូជចំប៉ីស​ ៧០​ ដើម្បីពង្រីកពូជរបស់សហគមន៍កសិកម្មត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម បានចំនួ​ន ០៤គ្រួសារ ដែល​មានផ្ទៃដី​ធ្វើបង្ហាញសរុបចំនួន​ ៨ ០០០ ម៉ែត្រការ៉េ​។