Daily activities of PPIU-TK team on 29th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 29thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

១. លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) និងមន្រ្តីអនុវត្តគម្រោងបានធ្វើការបែងចែកសម្ភារៈសំរាប់ធ្វើកំប៉ុស្តិ៍គោក និងសំរាប់ដាំបន្លែ ដល់កសិករគម្រូធ្វើបង្ហាញឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍បានចំនួន ០៩គ្រួសារ មកពីសហគមន៍គោលដៅគម្រោងដែលសម្ភារៈទាំងនោះរួមមាន៖ ធុងដុតអង្កាម កំបោស គ្រាប់ពូជបន្លែ ត្រេបណ្តុះកូន និងស្បោងប្លាស្ទិច ព្រមទាំងបានណែនាំពីបច្ចេកទេសធ្វើជីកំប៉ុស្តិ៍ និងដាំបន្លែផងដែរ។

២. លោក សោ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្តម​ មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)”​ សម្រាប់ថ្ងៃទី៧ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន​ ៣០នាក់/ស្រី​ ២២នាក់។  វគ្គបណ្តុះបណ្តាលមានមាតិកាសំខាន់ៗ​ដូចខាងក្រោម៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- ការទុកដាក់ក្រោយពេលប្រមូលផល

- ការសំងួត

- ការសំអាត

- ការទុកដាក់ស្រូវចំណី និងស្រូវពូជ និង

- គុណប្រយោជន៍ជញ្រ្ជាំងនិងចំបើង។

៣. លោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC)​ និងលោក​ សៅ​ សុភាព​ មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស​នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសហគមន៍​កសិកម្មចំនួន ៥សហគមន៍បានចូលរួម (១. សហគមន៍កសិកម្មឧត្តមសុរិយា ២. សហគមន៍កសិកម្មស្វាយរន្ធអមតះ ៣. សហគមន៍កសិកម្មទួលព្រះវិហារ ៤. សហគមន៍កសិកម្មគីរីឧត្តមតាអូរ និង ៥. សហគមន៍កសិកម្មកំពែងសែនសុខសំបូរ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៥នាក់ និងមាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលមាន​ដូច​ខាង​ក្រោម​៖

- កសិកម្មអភិរក្សជាអ្វី?

- តើដីជាអ្វី?

- បង្គុំប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស

- របៀបអនុវត្តបច្ចេកទេសកសិកម្មអភិរក្ស

- គ្រឿងយន្តនិងឧបករណ៍សម្រាប់កសិកម្មអភិរក្ស

- ផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើគុណភាពដី

- លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើគុណភាពដី

- គោលការណ៍ចម្បងនៃសុខភាពនិងមុខងាររបស់ដី

- អំពីអត្ថប្រយោជន៍និងគោលការណ៍សំខាន់ៗដីក្នុងការអនុវត្តបច្ចេកទេសប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស

- ការអនុវត្តផលិតកម្មដំណាំស្រូវ ឈើហូបផ្លែ  និងការចិញ្ចឹមសត្វតាមគោលការណ៍កសិកម្មអភិរក្ស

- ប្រភេទដំណាំគម្របដី​ ដំណាំបង្វិល។