Daily activities of PPIU-KP Team on 28th December 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 28thDecember 2023 (គម្រោង CFAVC-PDAFF កំពត)

សកម្មភាពថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៣

១. មន្រ្ដីអង្គភាពអនុវត្តគម្រោង PPIU-KP បានចូលរួមវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ស្ដីពីដំណាំស្រូវសម្រាប់ខេត្តកំពត។ វេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តនេះមានការបង្ហាញស្តីពីពីពូជស្រូវនិងក្រុមផលិត ដល់មន្ត្រីគម្រោង រួមទាំងសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលរៀបចំដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន នៅសណ្ឋារគាសង្គហមិត្ត ខេត្តកែប។ វេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ស្ដីពីដំណាំស្រូវមាន​អ្នកចូលរួមសរុបចំនួន ៣៩នាក់/ស្រីចំនួន៩នាក់ និងមានរបៀបវារៈ ព្រមទាំងប្រធានបទសំខាន់ៗមានដូចខាងក្រោម៖

- មតិស្វាគមន៍ក្នុងវេទិកាពិគ្រោះយោបល់ ពីដំណាំស្រូវ

- ការចង្អុលបង្ហាញពីផែនទីអភិវឌ្ឍន៍ផ្នែកខ្សែច្រវាក់តម្លៃដំណាំស្រូវ

- យុទ្ធសាស្រ្ដអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃទីផ្សារស្រូវនិងកិច្ចសន្យាផលិតកម្ម

- បទបង្ហាញសមត្ថភាពនៃផែនការប្រមូលទិញ និងផែនការកែច្នៃកសិផលស្រូវ ដោយតំណាងវិស័យឯកជន ខេត្តកំពត

  និងខេត្តតាកែវ

-​ បទបង្ហាញសមត្ថភាពនៃការផលិតកម្មស្រូវប្រចាំឆ្នាំរបស់កសិករគំរូ នៅក្នុងសហគមន៍កសិកម្ម សម្រាប់ខេត្តកំពត និង

   ខេត្តតាកែវ

- កិច្ចពិភាក្សាតាមក្រុមពីកាប្រមូលធាតុចូលនៃខ្សែច្រវាក់ផលិតកម្មស្រូវ និងអង្ករ

- ការសង្ខេបរួមពីខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ

- អត្ថប្រយោជន៍នៃបច្ចេកវិទ្យាប្រើថាមពលពន្លឺព្រះអាទិត្យ ក្នុងមុខរបរកសិកម្ម ការផលិតកែច្នៃ និងរក្សាកសិផលក្រោយ

   ពេលប្រមូល

- បទបង្ហាញកសិធុរកិច្ចនិងការទទួលបានហិរញប្បទានបៃតង

- សំណួរចម្លើយ ជុំវិញនឹងកង្វល់ បញ្ហាប្រឈម តម្រូវការ និងសំណូមពរផ្សេងៗ ពីសហគមន៍កសិកម្ម ក្រុមកសិករវិស័យ​

  ឯកជនផ្សារភ្ជាប់នឹងគម្រោងមុខរបរអាជីវកម្មដំណាំស្រូវ

- ការឆ្លុះបញ្ជាំងស្ដីពីលទ្ធផលសំខាន់ៗនៃវេទិកា និង​សុន្ធរកថាបិទនៃវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តស្ដីពីដំណាំស្រូវ។