Daily activities of PPIU-TK team on 28th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 28thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣

១. លោក ញ៉ិប សុខុម អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត និង​លោក យូ ងនស៊ាង មន្រ្តី​ការិយាល័យ​អភិវឌ្ឍន៍សហគមន៍ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ខេត្ត PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​(CFAVC) រួមតំណាង​សហគមន៍​កសិកម្ម​​ កសិករ និងតំណាងរោងម៉ាស៊ីនកិនស្រូវ សរុប​ចំនួន​ ៣១នាក់  បានចូលរួម​វេទិការថ្នាក់ជាតិ​ស្តីពីដំណាំស្រូវសំរាប់ខេត្តតាកែវ ក្រោម​អធិបតីភាព​លោក​ ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនិង​ជាប្រធានភ្នាក់ងារអនុវត្តគម្រោង (IA-GDA) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ សិក្ខាសាលានេះធ្វើ​ឡើងនៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។

២. លោក​ លឹម ចាន់ណា ប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត និង​លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ខេត្ត PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​​ (CFAVC) រួមតំណាង​សហគមន៍​កសិកម្ម​​ និង​កសិករ​ធ្វើបង្ហាញ​ផលិត​កម្ម​ដំណាំស្រូវ​ សរុប​ចំនួន​ ២០នាក់​/ស្រី​ ៧នាក់​ បានចូលរួម​សិក្ខាសាលា​ស្ដី​ពី ​លទ្ធផល​នៃការ​បង្ហាញ​ផលិត​កម្ម​គ្រាប់​ពូជ​ស្រូវ​ ពូជ​ពោត​ និង​ដើម​ដំឡូង​មី​ ក្រោម​អធិបតីភាព​លោក​ អ៊ុំ សាវី​ ប្រធាន​គ្រប់គ្រង​គម្រោង​ CFAVC។ សិក្ខាសាលា​នេះធ្វើ​ឡើងនៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។