Daily activities of PPIU-KP Team on 26th December 2023, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 26thDecember 2023 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី២៦
ខែធ្នូ ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត
បានចូលរួមកិច្ចប្រជុំពិភាក្សានិងតម្រង់ទិសដល់មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្តកំពត។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានិងតម្រង់ទិសនេះរួមមាន៖
I.
តម្រង់ទិស និងចែករម្លែកបទបង្ហាញស្តីពី “វិធីសាស្ត្រប្រមូលសំណាកជាលិកាវប្បកម្ម
ជីជីវសាស្ត្រ និងថ្នាំជីវសាស្ត្រកសិកម្ម”។
II.
ណែនាំពីវិធីសាស្ត្រយកសំណាកដើម្បីអោយមានការជឿជាក់(បានសុក្រឹត្យ)
និងទៅតាមមាត្រដ្ឋានមន្ទីរពិសោធន៍។
កិច្ចប្រជុំពិភាក្សានិងតម្រង់ទិសនេះសម្របសម្រួលដោយលោក
វង្ស សោភ័ណ ទីប្រឹក្សាសម្របសម្រួលមន្ទីរពិសោធន៍ជាតិ CS2 និងមានសហការីបានធ្វើបទបង្ហាញដែលមានប្រធានបទដូចខាងក្រោម៖
១.
លោក ម៉ាក់ ច័ន្ទរតនា
ទីប្រឹក្សាបច្ចេកទេសផ្នែកវិភាគគុណភាពជីកសិកម្មជីវសាស្ត្រនិងជីធម្មជាតិ នៃ CS2
២.
លោក យឺន សេរីរឹទ្ធ ទីប្រឹក្សាបច្ចេកទេសផ្នែកអនុលោមស្តង់ដារ ISO 17025 នៃ CS2
៣.
កញ្ញា អ៊ូច ស្រីនិច ទីប្រឹក្សាបច្ចេកទេសផ្នែកជាលិកាវប្បកម្មរុក្ខជាតិ នៃ CS2។ កិច្ចប្រជុំពិភាក្សានិងតម្រង់ទិសនេះបានរៀបចំធ្វើនៅមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ក្រោមអធិបតី លោក កៅ សៅ
មន្រ្តីវិស្វកម្មកសិកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានអនុវត្តគម្រោងថ្នាក់ខេត្តកំពត
ដោយអ្នកចូលរួមសរុបចំនួន ៦នាក់/ស្រី ១នាក់។
២.
មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត ចំនួន៣រូប និងមន្រ្តីជំនាញនៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១រូប បានចូលរួមវគ្គបណ្តះបណ្តាលកសិករស្តីពី “ការបង្ហាញនិងផលិតគ្រាប់ពូជស្រូវ” ដល់មន្ត្រីរបស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
ដែលរៀបចំសម្របសម្រួលដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)
នៅសណ្ឋគាអាលីវិឡា ខេត្តតាកែវ។ វគ្គបណ្តះបណ្តាលនេះមានរួមមាននិងមាតិកាសំខាន់ៗដូចខាងក្រោម៖
១-
អ្នកចូលរួមសរុបចំនួន ១៦នាក់/ស្រីចំនួន៧នាក់ និង
២-
មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលមាន៖
- លក្ខណ:រូបសាស្ត្រដំណាំស្រូវ
- ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
-
ការជ្រើសរើសពូជ:
- ចំណាត់ថ្នាក់គ្រាប់ពូជស្រូវ
- ផលិតកម្មពូជស្រូវ
- ការរៀបចំដី
- វិធីសាស្ត្រដាំដុះ និងប្រតិទិនដាំដុះ
- ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
-
ការកាត់ពូជលាយតាមដំណាក់កាល
- ការប្រើប្រាស់ជី
-
ការគ្រប់គ្រងទឹក
- ការគ្រប់គ្រងស្មៅ និងការកំចាត់
- សត្វល្អិត និងជំងឺ
- ការប្រមូលផល។