Daily activities of PPIU-TK team on 25th December 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 25thDecember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៥
ខែធ្នូ ឆ្នាំ២០២៣
១.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងលោកស្រី ឃឹម រតនា
មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ផែនការអភិវឌ្ឍមុខជំនួញសហគមន៍កសិកម្ម” ដែលមានសហគមន៍ចូលរួមចំនួន
៥ (១. សហគមន៍កសិកម្មសំបួរចម្រើនផល ២. សហគមន៍កសិកម្មលំពង់សាមគ្គី ៣. សហគមន៍កសិកម្មសែនសុខទឹកថ្លា
៤. សហគមន៍កសិកម្មមរតករុងរឿង និង ៥. សហគមន៍កសិកម្មស្ទឹងស្លាគូ)
ដោយមានអ្នកចូលរួមសរុប ២៥នាក់/ស្រី ០៨នាក់។ វគ្គបណ្តុះបណ្តាលនេះបានធ្វើនៅមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងជាមន្រ្តីអង្គភាពអនុវត្តគម្រោង
PPIU-TK
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)
រួមជាមួយក្រុមការងារជាមួយមន្ត្រីអង្គភាពអនុវត្តគម្រោង IA-GDA
និងលោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS1 ទីប្រឹក្សាសុវត្ថិភាពសង្គម ទីប្រឹក្សាសុវត្ថិភាពបរិស្ថាន និងទីប្រឹក្សាបច្ចេកទេស
(វិស្វករ) បានចុះពិនិត្យនិងសិក្សាទីតាំងដីស្រែសម្រាប់គម្រោងដើម្បីរៀបចំសកម្មភាពបង្ហាញការកៀរពង្រាបដីស្រែដោយប្រពន្ធ័ឡាហ្ស៊ែក្រោមប្រពន្ធ័ធារាសាស្ត្រផ្លូវទូក
ស្រុកគីរីវង់ និងប្រពន្ធ័ធារាសាស្ត្រខ្វែងតាយី ស្រុកកោះអណ្តែត។
៣.
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្មនិងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត
PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) និងលោក សៅ សុភាព មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត
បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
ដោយមានសហគមន៍កសិកម្មចំនួន ៥ (១. សហគមន៍កសិកម្មឧត្តមសុរិយា ២. សហគមន៍កសិកម្មស្វាយរន្ធអមតះ
៣. សហគមន៍កសិកម្មទួលព្រះវិហារ ៤. សហគមន៍កសិកម្មគីរីឧត្តមតាអូរ និង ៥. សហគមន៍កសិកម្មកំពែងសែនសុខសំបូរ)
ដោយមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៥នាក់។ វគ្គបណ្តុះបណ្តាលនេះមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
ទស្សនៈទានទូទៅនៃផលិតកម្មដំណាំស្រូវ
-
ការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម
-
ការកៀរពង្រាបដីតាមទម្លាប់
-
ការកៀរពង្រាបដីស្រែមានទឹក
-
ការកៀរពង្រាបដីស្រែស្ងួត
-
បច្ចេកទេសកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ
-
បរិក្ខាប្រព័ន្ធឡាហ្សែរកៀរពង្រាបដី
-
ការវាស់នីវ៉ូមុនពេលកៀរពង្រាបដី
-
ការកែសម្រួលភ្លឺស្រែ
-
ការវាស់នីវ៉ូមុនក្រោយពេលកៀរពង្រាបដី។
៤.
លោក វង្ស សុភ័ណ ទីប្រឹក្សាសម្របសម្រួលមន្ទីរពិសោធន៍ជាតិ CS2 នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងក្រុមការងារ បានធ្វើការប្រជុំជាមួយមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) ចំនួន ០៥នាក់/ស្រី ០២នាក់ ដែលមានប្រធានបទស្តីពី៖
-
ការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃជាលិកាវប្បកម្មលើដំណាំដំឡូងមី
និងដំណាំចេក
-
ឱកាសក្នុងការធ្វើពាណិជ្ជកម្មលើជាលិកាវប្បកម្មដំណាំដំឡូងមី និងដំណាំចេក
-
តម្រង់ទិសនិងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីជាលិកាវប្បកម្ម
និងការប្រមូលសំណាកជាលិកាវប្បកម្មជីជីវសាស្រ្ដ។