Daily activities of PPIU-TK team on 22nd December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 22ndDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

១. លោក​ សោ​ សារឿង​ ប្រធាន​ការិយាល័យ​គ្រឿង​យន្ត​កសិកម្ម​ខេត្ត​ និង​លោក​ ​ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ជា​​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” ថ្ងៃទី៦​ នៅសហគមន៍កសិកម្មពន្លឺបេង​ក្រពុំឈូក​ ភូមិ​បេង​ ឃុំ​ក្រពុំឈូក​ ស្រុក​កោះ​អណ្ដែត​។​ ដែលមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៦នាក់។ ដែលវគ្គបណ្តុះបណ្តាលនេះមានមាតិកា​សំខាន់ៗដូចខាងក្រោម៖

- រំលឹកមេរៀនសប្តាហ៍មុន

- បច្ចេកវិទ្យាប្រមូលផល  និងក្រោយប្រមូលផល

- ពេលវេលាប្រមូលផល

- ឧបករណ៍ប្រមូលផល

- វាស់ស្ទង់ទិន្នផល

- ការដឹកជញ្ជូន

- ការទុកដាក់។

២. លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC)​ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” សម្រាប់ថ្ងៃទី៧​ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត។​ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់​/ស្រី ១៤នាក់។ វគ្គបណ្តុះបណ្តាលនេះមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- រំលឹកមេរៀនសប្តាហ៍មុន

- ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា

- អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម

- សិទ្ធិនិងកាតព្វកិច្ចភាគគីពាក់ព័ន្ធ

- ស្វែងរកដៃគូរអាជីវកម្ម

- ការកត់ត្រាចំណូល ចំណាយ

- អ្វីជាសារះសំខាន់នៃការកត់ត្រា

- ការបំពេញសៀវភៅកត់ត្រា

- ប្រឡងបញ្ចប់វគ្គ

- វាយតម្លៃបញ្ចប់វគ្គ។

៣. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ៤នាក់​/ស្រី​ ១នាក់​ បានប្រជុំផ្សព្វផ្សាយពីគោលគិនិតការបង្កើតក្រុមផលិត និងជ្រើសរើសគណ:កម្មការ​ បានចំនួន​ ០២វគ្គ​ នៅសហគមន៍កសិកម្មស្វាយរន្ធអមតះ ស្ថិតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង និងសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ស្ថិតនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់​។​