Daily activities of PPIU-TK team on 21st December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 21stDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣

១. លោក សោ សារឿង​ ប្រធានការិយាល័យ​គ្រឿងយន្តកសិកម្ម និងលោក ហន ឧត្តម មន្ត្រីការិយាល័យ​ផលិតកម្មនិងបសុព្យាបាលសត្វជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ ថ្ងៃទី៦ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២២នាក់ ដែលមានមាតិកាសំខាន់ៗ​ដូចខាងក្រោម៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- សុខភាព និងសុវត្ថិភាព

- អ្វីទៅជាថ្នាំកសិកម្ម?

- សញ្ញា និងរោគសញ្ញានៃថ្នាំពុល

- វិធានការការពារនៃការប្រើប្រាស់ថ្នាំកសិកម្មតាម ស្ដង់ដារ(SRP)

- ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?

- ពេលវេលាចូលស្រែ

- សិទ្ធការងារ

- សិទ្ធការងារក្នុងផលិតកម្ម SRP

- ពលកម្មកុមារ

- ការងារគ្រោះថ្នាក់

- ការអប់រំ

- ពលកម្មដោយបង្វំ

- ការរើសអើង

- សេរីភាពក្នុងការបង្កើតសហគមន៍ និង

- ប្រាក់ឈ្នួល។

២. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៤នាក់​/ស្រី​ ០២នាក់​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ ថ្ងៃទី៧ បានចំនួន​ ០២វគ្គ​ នៅសហគមន៍កសិកម្មពន្លឺសិរីរាង្គ ភូមិចុងអង្ករ ឃុំពេជ្រសារ  ស្រុកកោះអណ្ដែត និង​សហគមន៍​កសិកម្ម​សំភ្លី​អង្គររង្សី​ នៅ​ស្រុក​កោះ​អណ្ដែត​។ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់/ស្រី ៣៦នាក់ ដែលមានមាតិកាសំខាន់ៗ​ដូចខាងក្រោម៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- ការទុកដាក់ក្រោយពេលប្រមូលផល

- ការសំងួត

- ការសំអាត

- ការទុកដាក់ស្រូវចំណី និងស្រូវពូជ និង

- គុណប្រយោជន៍ជញ្រ្ជាំង និងចំបើង។

៣. លោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC)​ និងលោក​ សៅ​ សុភាព​ មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចប្រតិបត្តិការក្នុងការទុកដាក់ស្រូវអង្ករ​ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសហគមន៍​កសិកម្មបានចូលរួម ចំនួន ៥សហគមន៍ (១. សហគមន៍កសិកម្មឧត្តមសុរិយា ២.​ សហគមន៍កសិកម្មស្វាយរន្ធអមតះ ៣. សហគមន៍កសិកម្មទួលព្រះវិហារ ៤. សហគមន៍កសិកម្មគីរីឧត្តមតាអូរ និង ៥. សហគមន៍កសិកម្មកំពែងសែនសុខសំបូរ)។ វគ្គបណ្តុះបណ្តាលមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៥នាក់។ ហើយមាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះមាន​ដូច​ខាង​ក្រោម​៖

- អំពីគោលបំណងនៃការទុកដាក់ស្រូវអង្ករ

-​ អំពីកត្តាដែលជះឥទ្ធិពលដល់គុណភាពស្រូវអង្ករនៅពេលទុកដាក់

- អំពីសត្វល្អិត សត្វស្លាប កណ្តុរ និងពពួកផ្សិត ដែលបង្កការខូចខាតនៅពេលទុកដាក់ និងវិធានការការពារ

- អំពីវិធីសាស្រ្ត និងមធ្យាបាយទុកដាក់ស្រូវអង្ករ

- អំពីប្រព័ន្ធទុកដាក់មួយដែលសមស្រប និង

- អំពីការប្រើប្រាស់ឧបករណ៍សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាព។

៤. លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍គ្រឹះនៃសហគមន៍កសិកម្មដែលមានសហគមន៍កសិកម្មចូលរួមចំនួន ៥សហគមន៍ (១. សហគមន៍កសិកម្ម​មរតករុងរឿង ២. សហគមន៍កសិកម្មសំបួរចម្រើនផល ៣. សហគមន៍កសិកម្ម​ស្ទឹងស្លាគូ ៤. សហគមន៍កសិកម្ម​លំពង់សាមគ្គី និង ៥. សហគមន៍កសិកម្ម​សែនសុខទឹកថ្លា)។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដែលមានអ្នកចូលរួមសរុប ២៥នាក់/ស្រី ៨នាក់។