Daily activities of PPIU-TK team on 20th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 20thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

១. ក្រុមការងារទីប្រឹក្សាគម្រោង CS2 បានធ្វើការប្រជុំពិភាក្សាពីការណែនាំអនុសាសន៍នៅក្នុង MoU នៃ Mid Term Review (MTR) និងពិភាក្សាអំពីកិច្ចការដែលអនុវត្តបន្តដើម្បីសម្រេចគោលដៅរបស់គម្រោង ដោយមានការចូលរួមពីមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK។ នៅពេលរសៀលបានប្រជុំជាមួយសហគមន៍កសិកម្មឧត្តមសុរិយា ស្ថិតក្នុងឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដើម្បីពិភាក្សាអំពីការអនុវត្តពិសោធន៍បង្ហាញពីការប្រើប្រាស់ជីឡជីវឧស្ម័ននិងផ្តល់នូវធាតុចូលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ។

២. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) ចំនួន​ ០៤នាក់​/ស្រី​ ០២នាក់​ បានចុះសម្របសម្រួល ការបង្កើតបទបញ្ជាផ្ទៃក្នុងនិងផែនការប្រតិទិនផលិតកម្ម បានចំនួន​ ០២វគ្គ​ នៅ​សហគមន៍​កសិកម្ម​ភូមិ​បី​មាន​ជ័យ​ ភូមិ​ចំបក់​ទឹម​ ឃុំ​គិរីចុងកោះ​ ស្រុក​គិរីវង់​ និង​នៅសហគមន៍កសិកម្មភ្នំ​ដិន​សែន​សុខ​ ភូមិ​ទទឹង​ ឃុំ​ភ្នំដិន​ ស្រុក​គិរីវង់ ដែលមានសមាជិកសហគមន៍កសិកម្មបានចូលរួមសរុបចំនួន​ ៧៧នាក់/ស្រី​ ១៥នាក់។

៣. លោក​ ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៏កសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” ថ្ងៃទី៧ នៅសហគមន៍កសិកម្មទួលព្រះវិហារ ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស។​ មានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៦នាក់។

វគ្គបណ្តុះបណ្តាលនេះមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- រំលឹកមេរៀនសប្តាហ៍មុន

- ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា

- អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម

- សិទ្ធិនិងកាតព្វកិច្ចភាគគីពាក់ព័ន្ធ

- ស្វែងរកដៃគូរអាជីវកម្ម

- ការកត់ត្រាចំណូល ចំណាយ

- អ្វីជាសារះសំខាន់នៃការកត់ត្រា

- ការបំពេញសៀវភៅកត់ត្រា

- ប្រឡងបញ្ចប់វគ្គ និង

- វាយតម្លៃបញ្ចប់វគ្គ។

៤. លោក​ សុខ​ រេត​ មន្ត្រីការិយាល័យ​កសិឧស្សាហកម្ម និងលោក​ សៅ​ សុភាព មន្ត្រីការិយាល័យ​គ្រឿងយន្តកសិកម្ម  ជាមន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្មដោយ​ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី៧ នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង​ ស្រុកត្រាំកក់​។ ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៩នាក់។ វគ្គបណ្តុះបណ្តាលនេះមានមាតិកា​សំខានៗដូច​ខាង​ក្រោម​៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- ការទុកដាក់ក្រោយពេលប្រមូលផល

- ការសំងួត

- ការសំអាត

- ការទុកដាក់ស្រូវចំណីនិងស្រូវពូជ និង

- គុណប្រយោជន៍ជញ្រ្ជាំង និងចំបើង។