Daily activities of PPIU-TK team on 19th December 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 19thDecember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០២៣
១.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) ចំនួន ០៤នាក់/ស្រី ០២នាក់
បានចុះសម្របសម្រួលបង្កើតក្រុមផលិតផ្សាភ្ជាប់និងទីផ្សារ
ដោយបានធ្វើការផ្សព្វផ្សាយគោលពីគំនិតក្រុមផលិតនិងបានបោះឆ្នោតជ្រើសរើសគណៈកម្មការក្រុមផលិតនៅសហគមន៍កសិកម្មភ្នំដិនសែនសុខ
ភូមិទទឹង ឃុំភ្នំដិន និងភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់។ ជាលទ្ធផលទទួលបានដូចខាងក្រោម៖
-
មានគណកម្មាការចំនួន ០៥រូប/ស្រី ២នាក់
-
បានបង្ហាញពីតួនាទីភារៈកិច្ច និងការទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំនិងសមាជិកក្រុម
-
បានរៀបចំសមាជិកក្រុមមានចំនួន ១០០នាក់/ស្រី ២៦នាក់។
២.
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) និងលោក ជួប ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្មបានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី
“ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ ថ្ងៃទី៧ នៅសហគមន៍កសិកម្មឧត្តមសុរិយា ភូមិត្រពាំងថ្លាន់
ឃុំឧត្តមសុរិយា ស្រុកត្រាំកក់
ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៧នាក់។ ដែលបណ្តុះបណ្តាលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
រំលឹកមេរៀនពីសប្តាហ៏មុន
-
ការទុកដាក់ក្រោយពេលប្រមូលផល
-
ការសំងួត
-
ការសំអាត
-
ការទុកដាក់ស្រូវចំណីនិងស្រូវពូជ និង
- គុណប្រយោជន៍ជញ្រ្ជាំងនិងចំបើង។