Daily activities of PPIU-TK team on 18th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 18thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

១. លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ស្តីពីសហគមន៍កសិកម្មនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមានសហគមន៏កសិកម្មបានចូលរួមចំនួន ០៥សហគមន៍ (១. សហគមន៍កសិកម្ម​លំពង់សាមគ្គី ២. សហគមន៍កសិកម្ម​សែនសុខទឹកថ្លា ៣. សហគមន៍កសិកម្ម​សំបួរចម្រើនផល ៤. សហគមន៍កសិកម្ម​ស្ទឹងស្លាគូ និង ៥. សហគមន៍កសិកម្ម​មរតករុងរឿង) ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៨នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

២. លោក ញ៉ិប សុខុម អនុប្រធានការិយាល័យ​នីតិកម្មកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិត កម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ ថ្ងៃទី៦ នៅសហគមន៍កសិកម្មសំបួរចម្រើនផល ភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង​ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៨នាក់។  បណ្តុះបណ្តាលនេះមានមាតិកាសំខានៗ​ដូច​ខាង​ក្រោម​៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- សុខភាព និងសុវត្ថិភាព

- អ្វីទៅជាថ្នាំកសិកម្ម?

- សញ្ញា និងរោគសញ្ញានៃថ្នាំពុល

- វិធានការការពារនៃការប្រើប្រាស់ថ្នាំកសិកម្មតាម ស្ដង់ដារ(SRP)

- ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?

- ពេលវេលាចូលស្រែ

- សិទ្ធការងារ

- សិទ្ធការងារក្នុងផលិតកម្ម SRP

- ពលកម្មកុមារ

- ការងារគ្រោះថ្នាក់

- ការអប់រំ

- ពលកម្មដោយបង្ខំ

- ការរើសអើង

- សេរីភាពក្នុងការបង្កើតសហគមន៍ និង

- ប្រាក់ឈ្នួល។