Daily activities of PPIU-TK team on 16th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 16thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣

១. ​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៤នាក់​/ស្រី​ ០២នាក់​ បានចុះសម្របសម្រួលការបង្កើត បទបញ្ជាផ្ទៃក្នុងនិងផែនការប្រតិទិនផលិតកម្ម បានចំនួន​ ០២វគ្គ​ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្តែត និង​សហគមន៍​កសិកម្ម​ត្រពាំង​ស្រង៉ែ​ ភូមិ​ត្រពាំង​ស្រង៉ែ​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ដោយមានសមាជិកសហគមន៍កសិកម្មបានចូលរួមសរុបចំនួន​ ៩១​នាក់/​ស្រី​ ៤៨នាក់​។

២. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៤នាក់​/ស្រី​ ០១នាក់​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី០៦ បានចំនួន​ ០២វគ្គ​​ នៅសហគមន៍កសិកម្មខ្ពបស្វាយ​សាមគ្គី​ ភូមិខ្ពបស្វាយ​ ឃុំត្រពាំងក្រញូង​  ស្រុកត្រាំកក់​ និង​សហគមន៍​កសិកម្ម​ឧត្ដម​សុរិយា​ ភូមិ​ត្រពាំង​ថ្លាន់​ ឃុំ​ឧត្ដម​សុរិយា​ ស្រុកត្រាំកក់​។​ ដែលមានអ្នកចូលរួមសរុបចំនួន​ ៦០នាក់ ស្រី ៣៦នាក់។ វគ្គបណ្តុះបណ្តាលមានមាតិកាសំខាន់ៗ​ដូច​ខាង​ក្រោម​៖

+រំលឹកមេរៀនពីសប្តាហ៏មុន

- សុខភាព និងសុវត្ថិភាព

- អ្វីទៅជាថ្នាំកសិកម្ម?

- សញ្ញានិងរោគសញ្ញានៃថ្នាំពុល

 - វិធានការការពារនៃការប្រើប្រាស់ថ្នាំកសិកម្មតាមស្ដង់ដារ SRP

- ការលាងសម្អាតការទុកដាក់និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?

- ពេលវេលាចូលស្រែ

- សិទ្ធការងារ

- សិទ្ធការងារក្នុងផលិតកម្ម SRP

- ពលកម្មកុមារ

- ការងារគ្រោះថ្នាក់

- ការអប់រំ

- ពលកម្មដោយបង្វំ

- ការរើសអើង

- សេរីភាពក្នុងការបង្កើតសហគមន៍ និង

- ប្រាក់ឈ្នួល។