Daily activities of PPIU-KP Team on 11th December 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 12thDecember 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣

១. មន្ត្រីអនុវត្តគម្រោងបានរៀបចំប្រជុំ (ក. ប្រជុំផ្សព្វផ្សាយពីគោលគំនិតនិងការបង្កើតក្រុមផលិត និង​ ខ. ប្រជុំបង្កើតបទបញ្ជាផ្ទៃក្នុងនិងផែនការប្រតិទិនផលិតកម្ម)។ ដែលជាលទ្ធផលទទួលបាន៖

- ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កសិករបានចូលរួមសរុបចំនួន ៤១នាក់/ស្រី២៣នាក់

- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កសិករបានចូលរួមសរុបចំនួន ៤៥នាក់/ស្រី២៥នាក់។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី

  ធានាបាននូវការផ្គត់ផ្គង់ ទាំងបរិមាណ គុណភាព និងស្តង់ដា តាមតម្រូវកាលទីផ្សារនិងអ្នកបញ្ជាទិញ។ ជាលទ្ធផល

  ក្រុមការងារបានបង្កើតផែនការផលិត និងបានរៀបចំប្រតិទិនដាំដុះប្រចាំឆ្នាំ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

- បានរៀបចំបង្កើតក្រុមផលិតស្រូវចំណី នៅសហគមន៍កសិកម្មកសិករសាមគ្គីរុងរឿង បានចំនួន ២ក្រុម (១. ក្រុមផលិត

  ស្រូវចំណី និង ២. ក្រុមផលិតស្រូវចំណីសេរីរាង្គ)

- បានរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងក្រុមផលិតស្រូវចំណីរួចរាល់

- បានបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិតស្រូវចំណីរួចរាល់

- ធ្វើផែនការបន្តលើប្រតិទិនផលិតកម្មដាំដុះ ជាមួយក្រុមកសិករផលិតស្រូវចំណី

២. មន្រ្តីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានរៀបចំបើកវគ្គបណ្តុះបណ្ដាល

  កសិករ ស្តីពីការកៀរពង្រាបដីដោយប្រព័ន្ធឡាហ៊្សែរ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ជូនដល់

  សហគមន៍គោលដៅរបស់គម្រោង ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។

  វគ្គបណ្តុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ០៨នាក់ ដែលមកពីសហគមន៍ចំនួន ០៥សហគមន៍

  (១. សហគមន៍កសិកម្មពញាអង្គរចំរើនជ័យ មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០០នាក់ ២. សហគមន៍កសិកម្មកំពង់

  ត្រាចចម្រើនកសិករ មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០០នាក់ ៣. សហគមន៍កសិកម្មពោធិជុំមានជ័យ មានអ្នកចូល

  រួមចំនួន ០៥នាក់/ស្រី ០១នាក់ ៤. សហគមន៍កសិកម្មរួបរួមសាមគ្គឺរុងរឿង មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៤នាក់

  និង ៥. សហគមន៍កសិកម្មខ្ពបរុនគំនិតថ្មី មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០២នាក់)។ មាតិកាសំខាន់ៗនៃវគ្គបណ្តុះ

  បណ្ដាលនេះរួមមាន៖

- ការណែនាំឱ្យបានស្គាល់គ្នា

- ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ៊្សែរ

- ការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម

- ការកៀរពង្រាបដីស្រែតាមទំលាប់

- ការកៀរពង្រាបដីស្រែមានទឹក

- ការកៀរពង្រាបដីស្រែស្ងួត និង

- បច្ចេកទេសកៀរដោយប្រព័ន្ធឡាហ្ស៊ែរ។

- លទ្ធផលរំពឹងទុកក្នុងកំឡុងនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងយកបច្ចេកទេសនេះទៅអនុវត្ត និងចែករំលែកបទ

  ពិសោធន៍ដល់ សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគេ។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត និងអ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន ៩នាក់/ស្រី ០២នាក់ បានធ្វើ

 ការប្រជុំក្រុមតូចដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននិងរោងជីកំប៉ុស្តិ៍ បានចំនួន ០៤ប្រជុំ នៅស្រុក

 ឈូក និងស្រុកដងទង់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- អ្នកចូលរួមសរុបមានចំនួន ៩០នាក់/ស្រី ៥៤នាក់

- អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ សរុបមានចំនួន ០៥នាក់/ស្រី ០១នាក់

- អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ មានចំនួន២៤នាក់/ស្រី ១៥នាក់ និង

- អ្នកមិនចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ មានចំនួន ៦១នាក់/ស្រី៣៨នាក់។