Daily activities of PPIU-TK team on 11th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 12thDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

១. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) រួមជាមួយមន្ត្រីអង្គភាពអនុវត្តគម្រោង GDA និងទីប្រឹក្សាបច្ចេកទេស CS1 ព្រមទាំងមានការចូលរួមពីតំណាងក្រុម KBH បានចុះពិនិត្យវឌ្ឍនៈភាពការដ្ឋានសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិបានចំនួន ០៥កន្លែង (១. សហគមន៍កសិកម្មភូមិបឹងអមតៈ ២. សហគមន៍កសិកម្មសុខភាពយើង ៣. សហគមន៍លសិកម្មសាមគ្គីមានជ័យផ្លូវលោក ៤. សហគមន៍កសិកម្មឧត្តមសុរិយា និង ៥. ​សហគមន៍កសិកម្មដំរីរមៀល។

២. លោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម​ និងលោក​ សៅ​ សុភាព​ មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម និង​ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK  នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC)​ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ​ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទខេត្តតាកែវ​  ដែលមានសិក្ខាកាមបានចូលរួមមកពីសហគមន៍ចំនួន​ ០៥ (១. សហគមន៍កសិកម្មត្រពាំងក្រឡាញ់សាមគ្គី ២. សហគមន៍កសិកម្មភូមិបឹងអមតៈ ៣. សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ៤. សហគមន៍កសិកម្មសាមគ្គីមានជ័យ និង ៥. សហគមន៍កសិកម្មខ្ពបស្វាយសមគ្គី​។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៥នាក់ ដែលមានតាមមាតិកាសំខាន់ៗ ​ដូចខាងក្រោម៖

- ទស្សនៈទានទូទៅនៃផលិតកម្មដំណាំស្រូវ

- ការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម

- ការកៀរពង្រាបដីតាមទម្លាប់

- ការកៀរពង្រាបដីស្រែមានទឹក

- ការកៀរពង្រាបដីស្រែស្ងួត

- បច្ចេកទេសកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ

- បរិក្ខាប្រព័ន្ធឡាហ្សែរកៀរពង្រាបដី

- ការវាស់នីវ៉ូមុនពេលកៀរពង្រាបដី

- ការកែសម្រួលភ្លឺស្រែ និង

- ការវាស់នីវ៉ូមុនក្រោយពេលកៀរពង្រាបដី។

៣. លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ផែនការអភិវឌ្ឍមុខជំនួសហគមន៍កសិកម្ម ដែលមានសហគមន៍ចូលរួមចំនួន ០៥សហគមន៍ (១. សហគមន៍កសិកម្ម​ជើងគួនជោគជ័យ ២. សហគមន៍កសិកម្ម​ត្រពាំងស្រង៉ែ ៣. សហគមន៍កសិកម្ម​ស្វាយរន្ធអមត: ៤. សហគមន៍កសិកម្ម​ពន្លឺកសិករ និង ៥. សហគមន៍កសិកម្ម​បក្សីរីករាយ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់​/ស្រី ៧នាក់។ វគ្គនេះបានរៀបចំនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

៤. លោកស្រី​ កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្តី​ការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាB (SRP)” ក្រុមទី០១ សម្រាប់ថ្ងៃ ទី៦ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្តែត។ ដែលមានអ្នកចូលរួមសរុបចំនួន​ ៣០នាក់/ស្រី​ ១៤នាក់។ ដែលមានមាតិកាសំខាន់ៗ​ដូចខាងក្រោម៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- ចុះបញ្ជីវត្តមាន

- សុខភាព និងសុវត្ថិភាព

- អ្វីទៅជាថ្នាំកសិកម្ម?

- សញ្ញា និងរោគសញ្ញានៃថ្មពិល

- វិធានការការពារនៃការប្រើប្រាស់ថ្មកសិកម្មតាម ស្ដង់ដារ(SRP)

- ឧបករណ៍ និងសម្ភារបះការពារ មានអ្វីខ្លះ?

- ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?

- ពេលវេលាចូលស្រែ

- សិទ្ធការងារ

- សិទ្ធការងារក្នុងផលិតកម្ម SRP

- ពលកម្មកុមារ

- ការងារគ្រោះថ្នាក់

- ការអប់រំ

- ពលកម្មដោយបង្វំ

- ការរើសអើង

- សេរីភាពក្នុងការបង្កើតសហគមន៍ និង

- ប្រាក់ឈ្នួល។