Daily activities of PPIU-TK team on 07thDecember 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 07thDecember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៧
ខែធ្នូ ឆ្នាំ២០២៣
១.
អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
“ស្តីពីមូលដ្ឋានគ្រឹះនៃទីផ្សារសហគមន៍កសិកម្ម” ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ត ព្រមទាំងមានការសម្របសម្រួលដោយមន្រ្តីអង្គភាពអនុវត្តគម្រោង។ វគ្គបណ្តុះបណ្តាលនេះមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមចំនួន
០៥សហគមន៍កសិកម្ម (១.សហគមន៍កសិកម្មស្វាយរន្ធអមត ២. សហគមន៍កសិកម្មពន្លឺកសិករ ៣. សហគមន៍កសិកម្មត្រពាំងស្រង៉ែ
៤. សហគមន៍កសិកម្មបក្សីរីករាយ និង ៥. សហគមន៍កសិកម្មជើងគួនជោគជ័យ) ដែលមានអ្នកចូលរួមសរុបចំនួន
២៥នាក់/ស្រី ៧នាក់។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់
និងនេសាទខេត្តតាកែវ។
២.
អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពី “កិច្ចប្រតិបត្តិការក្នុងការទុកដាក់ស្រូវអង្ករ”
ក្រោមអធិបតីភាពលោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រមទាំងមានការចូលរួមសម្របសម្របដោយមន្រ្តីអង្គភាពអនុវត្តគម្រោង
ដែលមានសហគមន៍កសិកម្មចំនួន ០៥សហគមន៍ (១. សហគមន៍កសិកម្មត្រពាំងក្រឡាញ់សាមគ្គី ២.
សហគមន៍កសិកម្មភូមិបឹងអមតះ ៣. សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ៤. សហគមន៍កសិកម្មសាមគ្គីមានជ័យ
និង ៥. សហគមន៍កសិកម្មខ្ពបស្វាយសមគ្គី)។ វគ្គបណ្តុះបណ្តាលនេះមានមាតិកាសំខាន់ៗ និងមានអ្នកចូលរួមសរុប
ដូចខាងក្រោម៖
-
អំពីគោលបំណងនៃការទុកដាក់ស្រូវអង្ករ
-
អំពីកត្តាដែលជះឥទ្ធិពលដល់គុណភាពស្រូវអង្ករនៅពេលទុកដាក់
-
អំពីសត្វល្អិត សត្វស្លាប កណ្តុរ និងពពួកផ្សិត ដែលបង្កការខូចខាតនៅពេលទុកដាក់
និងវិធានការការពារ
-
អំពីវិធីសាស្រ្ត និងមធ្យាបាយទុកដាក់ស្រូវអង្ករ
-
អំពីប្រព័ន្ធទុកដាក់មួយដែលសមស្រប
-
អំពីការប្រើប្រាស់ឧបករណ៍សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាព។
-
មានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ០៥នាក់ និង
-
វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ។
៣. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) រួមជាមួយទីប្រឹក្សាបច្ចេកទេស CS1 និងមានការចូលរួមពីតំណាងក្រុមហ៊ុនសំណង់ KBH បានចុះត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការដ្ឋានសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិបានចំនួន ០៦កន្លែង (១. សហគមន៍កសិកម្ម ភូមិបឹងអមតៈ ឃុំជំរៈពេន ស្រុកសំរោង ២. សហគមន៍កសិកម្មសុខភាពយើង ឃុំតាភេម ស្រុកត្រាំកក់ ៣. សហគមន៍កសិកម្មខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ៤. សហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ៥. សហគមន៍កសិកម្មឧត្តសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ និង ៦. សហគមន៍កសិកម្មដំរីរមៀល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។