Daily activities of PPIU-TK team on 6th December 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 6thDecember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៦
ខែធ្នូ ឆ្នាំ២០២៣
១.
លោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចូលរួមប្រជុំពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មឧត្ដមសុរិយា
និងរៀបចំផែនការដើម្បីត្រៀមការទស្សនកិច្ចរបស់ម្ចាស់ជំនួយ (ADB) សម្របសម្រួលដោយលោក ភួង តារា អនុប្រធានទីប្រឹក្សា CS2 និងលោក ថេន ប្រពៃ ទីប្រឹក្សាផ្នែកឡជីវឧស្ម័ន ដែលមានកសិករបានចូលរួមសរុបចំនួន
២១នាក់/ស្រី ១៤នាក់។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោកហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” ថ្ងៃទី៥ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតនៅភូមិបេង
ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៦នាក់។ មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖
-
រំលឹកមេរៀនសប្តាហ៍មុន
-
ការគ្រប់គ្រងសមាសភាពចង្រៃ
-
សត្វល្អិតលើដំណាំស្រូវ
-
ស្មៅចង្រៃលើដំណាំស្រូវ
-
ជំងឺសំខាន់ៗលើដំណាំស្រូវ
-
វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ
-
ថ្នាំកសិកម្ម។
៣.
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជ បានចំនួន
២បង្ហាញ ដោយច្រូតយកសំណាកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ)
ទទួលបានលទ្ធផលដូចខាងក្រោម៖
-
កសិករឈ្មោះ ស៊ាង បុត្រ ភេទប្រុស សមាជិកសហគមន៍កសិកម្មសំបួរចម្រើនផល
ស្ថិតភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង មានផ្ទៃដីបង្ហាញមានទំហ៊ំ ៥
០០០ម៉ែត្រការ៉េ បានប្រើពូជស្រូវផ្ការំដួល ដោយទទួលបានទិន្នផលជាមធ្យម ៣,១០តោន/១ហិចតា។
-
កសិករឈ្មោះ ហម ហ៊ា ភេទស្រី សមាជិកសហគមន៍កសិកម្មសំបួរចម្រើនផល
ស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង មានផ្ទៃដីបង្ហាញមានទំហ៊ំ ៣
០០០ម៉ែត្រការ៉េ បានប្រើពូជស្រូវផ្កាមាលតី ទទួលបានទិន្នផលជាមធ្យម ៣,៨១តោន/១ហិចតា។