Daily activities of PPIU-KP Team on 05th December 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 06th December 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៣

១. មន្រ្តីអង្គភាពអនុវត្តគម្រោងខ.ផ.ភ និងលោកភួង តារា អនុប្រធានទីប្រឹក្សា CS2 និងលោក ថេន ប្រពៃ ទីប្រឹក្សា CS2 បានចុះពិនិត្យតាមដានការងារឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ដោយមានការចូលរួមពីកសិករទទួលបានឡបង្ហាញ ចំនួន៨នាក់/ស្រី២នាក់ នៅសហគមន៍កសិកម្មសែនហានចម្រើនផល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស។

២. មន្រ្តីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានបើកវគ្គបណ្តុះបណ្ដាលកសិករ ស្តីពី ការប្រើប្រាស់និងថែទាំគ្រឿងយន្តកសិកម្ម នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដល់សហគមន៍គោលដៅរបស់គម្រោង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។ បណ្តុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ១២នាក់ ដែលមកពី ៥សហគមន៍ផ្សេងគ្នា (១. សហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០១នាក់, ២.​ សហគមន៍កសិកម្មពន្លឺកសិករស្រុកឈូក មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០០នាក់, ៣. សហគមន៍កសិកម្មកសិករសាមគ្គឺរុងរឿង មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៣នាក់, ៤. សហគមន៍កសិកម្មសាមគ្គឺចម្រើនជ័យព្រៃយ៉ាវ មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៣នាក់ និង ៥. សហគមន៍កសិកម្មទឹកក្រហមអភិវឌ្ឍន៍រីកចម្រើន មានអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៥នាក់។ មាតិកានៃបណ្តុះបណ្ដាលនេះជារួមមាន៖

- មតិសំណេះសំណាលបើកវគ្គ, ការណែនាំពីវគ្គបណ្ដុះបណ្ដាល និងណែនាំឱ្យបានស្គាល់គ្នា,

- ណែនាំពីលទ្ធផលនៃការរំពឹងទុករបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល,

- ណែនាំការស្ទង់ចំណេះដឹងសិក្ខាកាមមុនពេលបណ្តុះបណ្តាល,

- ណែនាំការយល់ដឹងពីម៉ាស៊ីន, ម៉ាស៊ីន ០៤វគ្គ,

- ណែនាំការយល់ដឹងពីប្រភពកម្លាំងម៉ាស៊ីន, គ្រឿងបង្គុំរបស់ម៉ាស៊ីន, ប្រព័ន្ធសំខាន់ៗរបស់ម៉ាស៊ីន, ប្រព័ន្ធឧស្ម័ន,

- ព្រមទាំបានណែនាំលទ្ធផលរំពឹងទុកដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលសម្រាប់យកទៅអនុវត្ត និងចែករំលែកបទពិសោធន៍​​ដល់ប្រជាពលរដ្ឋ។

៣. អ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន ០៦នាក់/ស្រី ០២នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់ និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននិងរោងជីកំប៉ុស្តិ៍   បានចំនួន ០៣ប្រជុំ នៅស្រុកបន្ទាយមាស និងស្រុកដងទង់ ដោយមានអ្នកចូលរួមសរុបចំនួន ៦២នាក់/ស្រី ៤៣នាក់ និង​មានអ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ សរុបចំនួន ១២នាក់/ស្រី ៤នាក់។