Daily activities of PPIU-TK team on 4th December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 4th December 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

១. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)​ បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញបានចំនួន​ ០២បង្ហាញ​ ដោយច្រូតយកសំណាកចំនួន ៣សំណាកផ្សេងៗ (១សំណាកស្មើ ១ម៉ែត្រការ៉េ)​ ដែល​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖

- កសិករ ឈ្មោះ ស៊ីវ សុផល​ ភេទស្រី​ ដែល​មាន​ផ្ទៃដីស្រែបង្ហាញទំហ៊ំ ៣០០០ម៉ែត្រការ៉េ ផលិត​កម្មពូជស្រូវខា-១៦​ ជា​​សមាជិក​សហគមន៍កសិកម្មសំភ្លីអង្គរង្សី ឃុំព្រៃខ្លា ស្រុកអណ្តែត។​ ទទួលបានទិន្នផល​​ជា​មធ្យម ៦,១តោន/​១ហិចតា​។

- កសិករឈ្មោះ ធង សារិន ភេទស្រី ដែល​មានផ្ទៃដីស្រែបង្ហាញទំហ៊ំ ៣ ០០០ ម៉ែត្រការ៉េ​ ផលិត​កម្ម​ពូជស្រូវសែនក្រអូប​ជា​សមាជិក​សហគមន៍​សំភ្លី​អង្គររង្សី​ នៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។ ទទួលបានទិន្នផល​​ជា​មធ្យម ៥,៩តោន/​១ហិចតា​។

២. លោកស្រី​ កែប សុកន​ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរៈបរិស្ថាន (CFAVC)​ និងបណ្ដាញស្ត្រី ២រូប ជាបណ្តាញស្រី និងស្ត្រីក្នុងសហគមន៍កសិកម្មដែលមានសក្តានុពល ៤រូប បានចូលរួមសិក្ខាសាលាស្តីពី ការតាមដាននៃកាអភិវឌ្ឍន៏សមត្ថភាពលើផែនការសកម្មភាពយេនឌ័រថ្មី ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន​ រដ្ឋលេខាធិកាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។