Daily activities of PPIU-TK team on 1st December 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 1stDecember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

១. លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម​ និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មកសិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តការគ្រប់គ្រងល្អលើដំណាំពោត ក្រោមអធិបតីភាពលោកស្រី​ សឿ សុមនី អនុប្រធានការិយាល័យវិទ្យាសាស្រ្តការពារដំណាំនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលប្រព្រឹត្តនៅសហគមន៍សាមគ្គីត្រពាំងក្រឡាញ់ ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំត្រពាំងក្រឡាញ់ ស្រុកត្រាំកក់ មានអ្នកចូលរួមសរុបចំនួន ២៧នាក់/ស្រី១៩នាក់។

២. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល​ របស់កសិករឈ្មោះ ខុន ជា ភេទប្រុស​ ដែលផ្ទៃស្រែបង្ហាញទំហ៊ំ ៣ ០០០ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មភូមិបីសាមគ្គី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។​ ដោយបានច្រូតយកសំណាកចំនួន ៣សំណាកផ្សេងៗក្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ)។  បានទទួលទិន្នផលជាមធ្យម ៤,១៨៦តោន/១ហិកតា។