Daily activities of PPIU-TK team on 29thNovember 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 29thNovember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

១. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរៈបរិស្ថាន (CFAVC)​ ចំនួន​ ០៤នាក់​/ស្រី​០២នាក់​ បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី៥ បានចំនួន​ ០២វគ្គ​ នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី​  ភូមិខ្ពបស្វាយ​  ឃុំត្រពាំងក្រញូង​ និង​សហគមន៍​កសិកម្ម​ឧត្តមសុរិយា នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប​ ៦០នាក់/ស្រី​ ៣៦នាក់ តាមមាតិកា​ដូចខាងក្រោម៖

+ រំលឹកមេរៀនពីសប្តាហ៏មុន

+ ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ និងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល (ដឹកនាំកសិករចុះស្រែ និងយកសំណាកផ្សេងៗ)

- ប្រភេទសត្វល្អិត (វិធានការការពារ និងកំចាត់)

- ប្រភេទខ្យង (សប្បីសត្វ) វិធានការការពារ និងកំចាត់ និងស្នាមបំផ្លាញ

- សត្វកណ្តុរ និងសញ្ញាបំផ្លាញ (វិធានការការពារនិងកំចាត់)

- សត្វបក្សី (សញ្ញាបំផ្លាញ) និងវិធានការការពារ​ និងកំចាត់​។

២. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC)​ ចំនួន​ ០៤នាក់​/ស្រី​ ០២នាក់​ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ  (CSA)” ថ្ងៃទី៥​ បានចំនួន​ ០២វគ្គ​ នៅសហគមន៍កសិកម្មទួលព្រះវិហារ នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស​ និងសហគមន៍​កសិកម្ម​ពន្លឺ​សរីរាង្គ​ នៅ​ភូមិ​ចុង​អង្ករ​ ឃុំ​ពេជសារ​ ស្រុក​កោះ​អណ្ដែត​។ ដោយមានអ្នកចូលរួមអ្នកចូលរួមសរុប ៦០នាក់/ស្រី៣០នាក់ តាមមាតិកា​ដូចខាងក្រោម៖

+ រំលឹកមេរៀនសប្តាហ៍មុន

+ ការគ្រប់គ្រងសមាសភាពចង្រៃ

- សត្វល្អិតលើដំណាំស្រូវ

- ស្មៅចង្រៃលើដំណាំស្រូវ

- ជំងឺសំខាន់ៗលើដំណាំស្រូវ

- វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ

- ថ្នាំកសិកម្ម។

៣. ពេលរសៀលលោកស្រី ឃឹម រតនា ជាមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ជួប ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​​ផលិតកម្មដោយ​ភាតរបរិស្ថាន ​(CFAVC) បាន​ចុះ​វាស់​ស្ទង់​ទិន្នផល​ធ្វើបង្ហាញ​ផលិតកម្ម​ស្រូវ​ពូជ​ផ្កា​រំដួល​ របស់​កសិករ​ឈ្មោះ​ ធឿន​ ចិន្ដា​ ភេទស្រី​ ដែល​មាន​ផ្ទៃ​ដី​ធ្វើបង្ហាញ​ផលិតកម្ម​ស្រូវ​ពូជទំហ៊ំ ៣ ០០០​ម៉ែត្រ​ការ៉េ​ ជា​សមាជិក​សហគមន៍​កសិកម្ម​សាមគ្គី​មាន​ជ័យ​ ភូមិ​ផ្លូវ​លោក​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​​ ដោយ​ទទួល​បាន​ទិន្នផលជាមធ្យម ​៤,៧តោន/១ហិចតា។

៤. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង IA-GDA ​និងលោក សុផា សុវណ្ណារ៉េត ជាអនុប្រធានក្រុមទីប្រឹក្សា CS1​ និងទីប្រឹក្សាបច្ចេកទេស (វិស្វករ)​ បានចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លានហាលស្រូវពូជតាមសហគមន៍កសិកម្ម បានចំនួន​ ០៥ ដែលស្នើសុំមកគម្រោង រួម​មាន​ដូច​ខាង​ក្រោម​៖

+ សហគមន៍កសិកម្មសែនសុខទឹកថ្លា

+ សហគមន៍កសិកម្មចំប៉ា ព្រៃផ្តៅ

+​ សហគមន៍កសិកម្មស្វាយរន្ធអមតៈ

+ សហគមន៍កសិកម្មស្ទឹងសា្លគូ

+ សហគមន៍កសិកម្មឧត្តមសុរិយា។

៥. ​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៤នាក់/ស្រី​ ០២នាក់​ បានប្រជុំ​ជា​មួយ​សមាជិក​សហគមន៍​កសិកម្ម​ បានចំនួន​ ០២វគ្គ​​ រួម​មាន​៖

+​ សហគមន៍​កសិកម្ម​បក្សី​រីករាយ​

+​ សហគមន៍​កសិកម្ម​ត្រពាំង​ក្រញូង​។ ដែលមានរបៀបវារៈ​ដូច​ខាង​ក្រោម​៖

- ការបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិត

- កាលវិភាគនៃផែនការប្រតិទិនផលិតកម្ម

- បញ្ជីឈ្មោះសមាជិកនៃក្រុមផលិត

- បញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំក្រុមផលិត។​ ដែល​មាន​សមាជិកចូលរួមសរុបចំនួន​ ៨២នាក់ស្រី ៥៩នាក់។

៦. ​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)​ ចំនួន​ ០៤នាក់/ស្រី​ ០១នាក់​ បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវ បានចំនួន​ ០៥បង្ហាញ​ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ៤ ម៉ែត្រការ៉េ) ពូជ​ស្រូវ​ផ្កា​រំដួល​​ និង​ពូជ​ស្រូវ​ផ្កា​មាលតី​ ដោយ​ទទួលបានទិន្នផលជាមធ្យមចំនួន​ ៤,៥តោន/១ហិចតា​។