Daily activities of PPIU-TK team on 24thNovember 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 24thNovember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

១. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរៈបរិស្ថាន (CFAVC) ចំនួន​ ០៦នាក់/ស្រី ៣នាក់​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព​ (SRP)” សម្រាប់ថ្ងៃទី៥ បានចំនួន​ ០៣វគ្គ​ រួម​មាន​៖

- សហគមន៍កសិកម្មសំភ្លីអង្គររង្សី​ ភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត

- សហគមន៍កសិកម្ម​ពន្លឺ​សរីរាង្គ​ នៅ​ភូមិ​ចុង​អង្ករ​ ឃុំ​ពេជ​សា​ ស្រុក​កោះ​អណ្ដែត​

-​ សហគមន៍កសិកម្ម​សំបួរចម្រើនផល​ នៅ​ភូមិ​ព្រៃ​ភ្លង​ ឃុំសំបួរ​ ស្រុក​ទ្រាំង ដោយមានអ្នកចូលរួមសរុបចំនួន ៩០នាក់/ ស្រី ៥០នាក់ ដែលមាតិកា​នៃវគ្គបណ្តុះបណ្តាលមានដូច​ខាង​ក្រោម​៖

+​ រំលឹកមេរៀនពីសប្តាហ៏មុន

+ ចុះបញ្ជីវត្តមាន

+ ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ និងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល (ដឹកនាំកសិករចុះស្រែ និងយកសំណាកផ្សេងៗ)

- ប្រភេទសត្វល្អិត (វិធានការការពារនិងកំចាត់

- ប្រភេទខ្យង (សប្បីសត្វ) វិធានការការពារនិងកំចាត់ និងស្នាមបំផ្លាញ

- សត្វកណ្តុរ និង សញ្ញាបំផ្លាញ (វិធានការការពារនិងកំចាត់)

- សត្វបក្សី (សញ្ញាបំផ្លាញ)  និង វិធានការការពារ និងកំចាត់

+ សុខភាព និងសុវត្ថិភាព

+ អ្វីទៅជាថ្នាំកសិកម្ម?

- សញ្ញា និងរោគសញ្ញានៃការពុលថ្នាំ

- វិធានការការពារនៃការប្រើប្រាស់ថ្មកសិកម្មតាមស្តង់ដារ SRP

-​ ឧបករណ៍និងសំភារៈការពារមានអ្វីខ្លះ?

- ការលាងសំអាត ការទុកដាក់ និងការបោះចោលកាកសំណល់សំបកថ្នាំដែលប្រើប្រាស់រួច (តាមគោលការណ៍ SRP)

- ពេលវេលាចុះ និងពិនិត្យស្រែសមស្របបំផុត។

២. ​លោក​ ហន​ ឧត្ដម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាលខេត្ដ​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិត​កម្ម​ពូជចំនួន ១បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ៤ម៉ែត្រការ៉េ) របស់កសិករឈ្មោះ​ ស៊ិន​ ចុម​ ភេទ​ប្រុស​ ដែល​មាន​ផ្ទៃ​ដី​បង្ហាញទំហ៊ំ​ ៣ ០០០ម៉ែត្រ​ការ៉េ​ នៅ​សហគមន៍​កសិកម្ម​សាមគ្គីមានជ័យ​ ភូមិ​ផ្លូវ​លោក​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​។ ជាលទ្ធផលទទួលបានទិន្នផលជាមធ្យម ៣,៦ តោន/ហិចតា។

៣. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)​ បានចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវ (ពូជខា ១៦) របស់កសិករឈ្មោះ ស៊ីវ សុផល ភេទស្រី នៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- ស្រូវនៅដំណាក់កាលដាក់ម្សៅ

- ការលូតលាស់ចេញកួរស្មើគ្នាល្អ

- ស្រែមានទឹកគ្រប់គ្រាន់

- បានណែនាំកសិករឱ្យកាត់ពូជលាយនិងសំអាតស្មៅក្នុងស្រែជុំវិញស្រែឱ្យអស់ និងបង្ហូរទឹកចេញបណ្តើរៗនៅដំណាក់កាលស្រូវទុំ។

៤. លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” ថ្ងៃទី៥​ នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៦នាក់ តាមមាតិកា​ដូច​ខាង​ក្រោម​៖

+ រំលឹកមេរៀនសប្តាហ៍មុន

+ ការគ្រប់គ្រងសមាសភាពចង្រៃ

- សត្វល្អិតលើដំណាំស្រូវ

- ស្មៅចង្រៃលើដំណាំស្រូវ

- ជំងឺសំខាន់ៗលើដំណាំស្រូវ

- វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ

- ថ្នាំកសិកម្ម។