Daily activities of PPIU-TK team on 23rdNovember 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 23rdNovember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម និង​លោក​ស្រី ឃឹម រតនា មន្រ្តី​ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានចុះសម្រប​សម្រួលបង្កើត​ក្រុម​ផលិត​ ផ្សារ​ភ្ជាប់​នឹង​ទីផ្សារ​នៅ​សហគមន៍​កសិកម្ម​ចំប៉ាព្រៃផ្តៅ​ ភូមិ​សំរោង​ ឃុំ​ចំ​ប៉ា​ ស្រុក​ព្រៃ​កប្បាស ដោយទទូលបានលទ្ធផល៖

-​ បានបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិត​

- បានកាលវិភាគនៃផែនការប្រតិទិនផលិតកម្ម

- បានរៀបចំបញ្ជីឈ្មោះសមាជិកនៃក្រុមផលិត

- បានរៀបចំបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំក្រុមផលិត ដោយមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ស្រី​/២០នាក់។

២. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្កាមាលតី បានចំនួន​ ០២បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖

- កសិករឈ្មោះ ស៊ាង​ ពៅ ភេទប្រុស​ ជា​កសិករ​បង្ហាញ​ផលិត​កម្ម​ដំណាំ​ពូជ​ស្រូវ​ផ្កា​មាលតី​​ មានផ្ទៃដីស្រែបង្ហាញទំហ៊ំ ​ ៣ ០០០ម៉ែត្រការ៉េ​ ដែល​ទទួល​បាន​ទិន្នផល​ជាមធ្យម ៣,៦តោន​/០១ហត នៅសហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ ឃុំអង្គប្រាសាទ ស្រុកគិរីវង់។

-​ កសិករ​ឈ្មោះ​ ហ៊ួន ហ៊ន ភេទប្រុស​ ជា​កសិករ​បង្ហាញ​ផលិត​កម្ម​ដំណាំ​ពូជ​ស្រូវ​ផ្ការំដួល​ មានផ្ទៃដីស្រែបង្ហាញទំហ៊ំ​ ២ ៨០០ម៉ែត្រ​ការ៉េ​ ដែល​ទទួល​បាន​ទិន្នផល​ជាមធ្យម ១,២តោន​/០១ហត។