Daily activities of PPIU-TK team on 21stNovember 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 21stNovember 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

១. លោក​ សោ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង​លោក ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរបរិស្ថាន (CFAVC)​ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)” ថ្ងៃទី៤ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក​ ភូមិបេង​ ឃុំក្រពុំឈូក​ ស្រុកកោះ​អណ្ដែត​ ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់/ស្រី១៦នាក់ ដោយមានមាតិកាដូចខាងក្រោម៖

- រំលឹកមេរៀនសប្តាហ៍មុន

- ការគ្រប់គ្រងសារធាត្តចិញ្ចឹម

- តួនាទី N P K លើដំណាំស្រូវ

- ការដាំដំណាំគម្របដី

- ការប្រើប្រាស់ជីគីមី និងជីកំប៉ុស្តិ៍ ឡជីវឧស្ម័ន (ពេលវេលា បរិមាណ របៀបដាក់)

- វិធីធ្វើកំប៉ុស្តិ៍សំខាន់ៗ។

២. លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម​ និង​លោក​ យូ ងនស៊ាង មន្រ្តី​ការិយាល័យ​សហគមន៍​កសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានប្រជុំចងក្រងក្រុមផលិតស្រូវ នៅសហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន​ ៣៦នាក់/ស្រី​ ១៧នាក់ ដោយទទូលបានលទ្ធផល៖

- បានបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិត

- បានរៀបចំកាលវិភាគនៃផែនការប្រតិទិនផលិតកម្ម

៣. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៦នាក់/ស្រី​ ០៣នាក់​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី៤ បានចំនួន​ ០៣វគ្គ រួមមាន៖

+ ​សហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី​ ស្ថិតនៅភូមិខ្ពបស្វាយឃុំត្រពាំងក្រញូង ស្រុកត្រាំកក់​។

+ សហគមន៍កសិកម្ម​ឧត្ដម​សុរិយា​ ភូមិ​ត្រពាំង​ថ្លាន់​ ឃុំ​ឧត្ដម​សុរិយា​ ស្រុកត្រាំកក់​។

+​ សហគមន៍កសិកម្មពន្លឺសរីរាង្គ​ ភូមិ​ចុង​អង្ករ​ ឃុំ​ពេជសារ​ ស្រុក​កោះ​អណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន​ ៩០នាក់/ស្រី ៥០នាក់ ដោយមានមាតិកាដូចខាងក្រោម៖

- រំលឹកមេរៀនពីសប្តាហ៏មុន

- ចុះបញ្ជីវត្តមាន

-​ ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល (ដឹកនាំកសិករចុះស្រែ និងយក​សំណាកផ្សេងៗ)

+ ការគ្រប់គ្រងសមាសភាពចង្រៃស្តង់ដា SRP

- ប្រភេទស្មៅ និងវិធានការការពារ និងកម្ចាត់

- ប្រភេទជម្ងឺ និងវិធានការការពារ

- ប្រភេទសត្វល្អិត និងវិធានការការពារ និងកម្ចាត់។